ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រឹងហ្វឹកហាត់ត្រៀមសម្តែងក្នុងមហាព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ»
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ MissGrand Cambodia ២០២២ បានប្រឹងប្រែងហ្វឹកហាត់ត្រៀមចូលរួមសម្តែងក្នុងព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ »នាពេលខាងមុខ។

ក្រៅពីបង្ហាញក្តីរំភើបបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានប្រាប់អ្នកគាំទ្រខ្លួនឲ្យចូលរួមទស្សនានិងផ្តល់កំលាំងចិត្តដល់នាងសម្រាប់មហាព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ»។ កញ្ញា សារ៉ាវឌ្ឍី បានលើកឡើងថា «បងប្អូនដែលនៅគ្រប់ខេត្តក្រុង ជាពិសេសបងប្អូនហ្វេនអូនតី ដែលជាអ្នកសៀមរាបកុំភ្លេចមកចូលរួម និងផ្តល់កំលាំងដល់អូនតីផ្ទាល់ផងណា»។
បន្ថែមពីនេះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថា «ខ្ញុំស្រលាញ់វប្បធម៌ខ្មែរ “ចេញតែ Posterមកក៏ព្រឺសម្បុរដែរ ជាកិត្តិយសណាស់ដែលនាងខ្ញុំជាសិល្បៈជំនាន់ក្រោយមានឱកាសចូលរួមជាចំណែកមួយក្នុងមហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរយើង ជួបគ្នានៅសៀមរាបណាគ្នាយើងថ្ងៃ១៣-១៤ធ្នូ២០២៣»។
សូមបញ្ជាក់ថា នាថ្ងៃទី១៤ខែ ធ្នូឆ្នាំ ២០២៣ខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:នឹងរៀបចំមហាព្រឹត្តិការណ៍វប្បធម៌«រាត្រីចងចាំ»លើកទី៤ ក្នុងឆ្នាំ២០២៣ ដែលធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាបអង្គរ។
មហាព្រឹត្តិការណ៍វប្បធម៌អស្ចារ្យទៀតនោះ ក៏មានការចូលរួមសម្តែងដោយសិល្បករ-សិល្បការិនីល្បីៗជាង ៣០០នាក់ ត្រៀមខ្លួនអង្រួនឲ្យកក្រើកព្រឹត្តិការណ៍វប្បធម៌នេះផងដែរ។
នៅក្នុងមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ”រាត្រីចងចាំលើកទី៤” ឆ្នាំ២០២៣ ក៏មានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងមានការចូលរួមសម្តែងពីសិល្បករ-សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធជាង ៣០០នាក់។ ក្នុងនោះ មហាជនជនក៏អាចចូលរួមទស្សនាបានដោយសេរីនៅក្នុងបរិវេណព្រះលានជល់ដំរីវេលាម៉ោង១៧:០០ ល្ងាចតទៅ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


