ជីវិតកម្សាន្ដ
បែកធ្លាយទិន្នន័យការប្រើប្រាស់យន្តហោះឯកជន Elon Musk ក្នុងឆ្នាំ ២០២២
លោក Jack Sweeney អ្នកសរសេរកម្មវិធីជនជាតិអាមេរិកបានចែករំលែកទិន្នន័យការប្រើប្រាស់យន្តហោះរបស់បុគ្គលល្បីៗនៅលើ Twitter ក្នុងនោះមានយន្តហោះ Gulfstream G650ER របស់លោក Elon Musk ផងដែរ ។

កាលពីឆ្នាំ ២០២២ យន្តហោះឯកជនមហាសេដ្ឋី Elon Musk បានធ្វើដំណើរចំនួន ១៣៤ ដងមានន័យថាវាបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតជាង ១៩០០ តោន ដូច្នេះលោក Jack ប៉ាន់ប្រមាណថា Elon ចំណាយប្រាក់ទៅលើស៊ាំងយ៉ាងហោចណាស់ ១,១ លានដុល្លារ ។
ចំណែកឯប្រទេសដែលលោក Elon Musk ទៅមានដូចជា ប្រទេសអាល្លឺម៉ង់ ប្រទេសក្រិក ប្រទេសអ៊ីតាលី ប្រទេសប្រេស៊ីល ប្រទេសបារាំង និងប្រទេសកាតាជាដើម ប៉ុន្តែគោលដៅពេញនិយមជាងគេគឺទីក្រុងឡូសអេនជែលឡែស រដ្ឋកាលីហ្វ័រញ៉ា និងទីក្រុងអូស្ទីន រដ្ឋតិចសាស ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើធ្វើឲ្យ Elon Musk មិនសប្បាយចិត្តជាខ្លាំងព្រោះវាជារឿងឯកជនរបស់គាត់ ស្រាប់តែខែធ្នូ ឆ្នាំ២០២២ លោកគម្រាមប្ដឹងអ្នកសរសេរកម្មវិធីវ័យ ២០ ឆ្នាំនេះតែម្ដងកុំឲ្យ Jack តាមដានឬទម្លាយទិន្នន័យពីគាត់ទៀត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ កម្រដឹងណាស់! តាមពិត Elon Musk មានកូនដល់ទៅ ៩ នាក់ឯណោះ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


