ជីវិតកម្សាន្ដ
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
តារាសម្ដែង Margie Rasri បង្ហាញមុខក្នុង YouTube របស់ Mai Davika ដោយមានវត្តមានម្ចាស់ឆានែល, Mint Chalida និង Mew Nitth ព្រមទាំងឆ្លើយសំណួរលើប្រធានបទមួយ ប៉ុន្តែបែរប៉ះពាល់អារម្មណ៍អ្នកគាំទ្រទូទាំងប្រទេសថៃជាច្រើនទៅវិញ។

នៅក្នុងវីដេអូឃ្លិបឆ្លើយឆ្លងសំណួរទៅមករវាងតារាទាំង៤ដួង អ្នកម្ដាយកូនពីរ Margie Rasri បាននិយាយថា “ខ្ញុំបានធ្វើការជាមួយមនុស្សម្នាក់ ហើយវាមិនល្អបំផុតនោះទេ។ ហើយបើសិនធ្វើការជាមួយគ្នាម្ដងទៀត ខ្ញុំមិនសុំធ្វើការរួមទៀតទេ។ ដែលចម្លើយរបស់នាង បានធ្វើឲ្យមានការរិះគន់និងក្លាយជាចំណុចពុះកញ្ជ្រោល ពីសំណាក់អ្នកនិយមលេងបណ្ដាញអ៊ីនធឺណិត រហូតក្លាយជាប្រធានបទទាក់ទាញការជជែកគ្នាពេញបណ្ដាញសង្គម។

យ៉ាងណាមិញ ក្រោយមហាជនបានទស្សនាវីដេអូនិងជជែកវែកញែក ក្នុងនោះមានការសន្និដ្ឋានជាច្រើនអំពីមនុស្សដែល Margie បាននាងឡើកឡើង ហើយមួយក្នុងចំណោមនោះ និងត្រូវចំគោលដៅជាងគេ គឺតារាស្រីរួមទ្រនំប៉ុស្តិ៍លេខ ៣ Bella Ranee រហូតក្លាយជាប្រធានបទជជែកដេញដោល និងប៉ះពាល់ដល់អ្នកម្ខាងទៀតផងដែរ។

ទោះយ៉ាងណា Margie Rasri បានបង្ហោះសារតាមរយៈ IG Story ដើម្បីបញ្ជាក់ឈប់ឲ្យអ្នកគាំទ្រមានការយល់ច្រឡំ ដោយនាងថា “មិនមែន Bella ទេអ្នកទាំងអស់គ្នា! ខ្ញុំមិនធ្លាប់មានទំនាក់ទំនង ឬធ្លាប់មានទំនាស់ជាមួយ Bella ទាំងពីមុននិងបច្ចុប្បន្ននេះ”។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
ចុចអាន៖Janie ប្រកាសវិលចូលសិល្បៈវិញ ហើយអាចនឹងថតឈុតរោលរាលលើសមុន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


