ជីវិតកម្សាន្ដ
Janie ប្រកាសវិលចូលសិល្បៈវិញ ហើយអាចនឹងថតឈុតរោលរាលលើសមុន
អ្នកម្តាយកូនមួយ Janie Tienphosuwan បានទម្លាយអារម្មណ៍ពិតក្នុងឱកាសប្រារព្ធខួប៥៣ឆ្នាំនៃកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថា នាងនឹងប្រឡូកក្នុងវិស័យសិល្បៈវិញយ៉ាងពេញទំហឹង ស្របពេលដែលស្វាមីអនុញ្ញាត ហើយថែមទាំងថតឈុតរោលរាលលើសមុនទៀតផង។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានតារាសម្ដែងថៃ Janie បាននិយាយទាំងញញឹមថា នៅពេលនេះនាងកំពុងមមាញឹកខ្លាំងជាមួយការងារនៅឯបរទេស ហើយក៏កំពុងតែមានគម្រោងបង្កភាពភ្ញាក់ផ្អើលលំដាប់ពិភពលោក ដោយមិនលើសពី២ខែទៀតទេ នាងនឹងបង្ហាញឲ្យទស្សនិកជនបានដឹងជាក់ជាមិនខាន។

ទោះយ៉ាងណា នាងក៏បានបង្ហើបខ្លះៗថា ខ្លួននាងផ្ទាល់បានរៀបចំខ្លួនយ៉ាងល្អបំផុតសម្រាប់ម៉ាក Victoria’s Secret ខាងមុខនេះ ខណៈ Janie ក៏បាននិយាយបន្ថែមទៀតថា “ឆ្នាំនេះជាឆ្នាំដែលខ្ញុំតាំងចិត្តមើលថែខ្លួនឯងកាន់តែខ្លាំង។ ខ្ញុំពិតជាចង់ប្រកួតជាមួយខ្លួនឯងណាស់ ស្ត្រីមិនចាំបាច់ប្រកួតជាមួយអ្នកណាទេ។ ការប្រកួតប្រជែងជាមួយខ្លួនអ្នកគឺជារឿងសំខាន់បំផុត។ តើយើងអាចមើលថែខ្លួនឯងបានប៉ុន្មាន? ទាំងអាហារ រាងរៅ ចិត្ត និងសុខភាពផ្លូវកាយផងដែរ”។

ក្នុងពេលដែលនាងកាន់តែស្រលាញ់ខ្លួនឯងជាងមុន តារាម៉ូដែលរូបនេះថា បើនិយាយពីការងារក្នុងវិស័យសិល្បៈនាងនឹងវិលមកប្រឡូកពេញទំហឹងវិញ ហើយអាចក្នុងឈុតរោលរាលជាងមុន ព្រោះស្វាមីវ័យក្មេងរបស់ Janie ជាប្តីចេះយល់ចិត្ត ហើយក៏មិនប្រច័ណ្ឌដែរ បើនាងវិលមកវិញនោះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ងាត់ៗ Mai Davika ឡើងវិឡាថ្មី តម្លៃខ្ទង់លានឯណោះ
ចុចអាន៖Aum បង្ហោះរូបមួយសន្លឹក ក្នុងអាងទឹកទាំងកណ្ដាលអាធ្រាត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


