ជីវិតកម្សាន្ដ
ករណីឃាតកម្មពុះច្រៀកសាកសពតារាហុងកុង ពេលនេះប៉ូលិសចាប់បានជនសង្ស័យម្នាក់ទៀត
ជនសង្ស័យទី៧ ត្រូវបានចាប់ខ្លួននៅចិនដីគោក ពាក់ព័ន្ធករណីឃាតកម្មដ៏រន្ធត់របស់តារាសង្គមហុងកុងនាង Abby Choi អាយុ២៨ឆ្នាំ។ ជនសង្ស័យរងការចោទប្រកាន់ថា រៀបចំទូកដើម្បីជួយជនសង្ស័យ។

កាសែត South China Morning Post (SCMP) បានរាយការណ៍ថា ជនសង្ស័យជាស្ត្រីហុងកុង ត្រូវបានប្រគល់ឲ្យប៉ូលិសហុងកុង នៅប៉ុស្តិ៍ព្រំដែននាថ្ងៃអង្គារ ទី០៧ខែមីនា។
នាងក៏ជាជនទីបីផងដែរ ដែលត្រូវបានចាប់ខ្លួនពីបទជួយជនល្មើសក្នុងករណីឃាតកម្ម នាំឲ្យពិភពលោកភ្ញាក់ផ្អើលកាលពីថ្ងៃទី២៤ កុម្ភៈ។

កាលពីថ្ងៃចន្ទ លោក Lam Shun អាយុ៤១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទល្មើសដូចគ្នានេះ ប៉ុន្តែទទួលការអនុញ្ញាតឲ្យនៅក្រៅឃុំបន្ទាប់ពីបង្ហាញខ្លួនក្នុងតុលាការ។
នៅថ្ងៃទី២៦ខែកុម្ភៈ ប៉ូលិសក៏បានចាប់ខ្លួនស្ត្រីម៉ាស្សាអាយុ៤៧ឆ្នាំម្នាក់ផងដែរ ពីបទជួលផ្ទះល្វែងមួយនៅ West Kowloon ជាជម្រកបណ្តោះអាសន្នសម្រាប់អតីតស្វាមីរបស់ Choi ដើម្បីគេចពីមន្ត្រីច្បាប់។

គួរបញ្ជាក់ថា Choi ត្រូវបានសម្លាប់និងពុះច្រៀកសាកសពក្នុងផ្ទះនៅតំបន់ Tai Po កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
ការធ្វើតេស្ត DNA បានបញ្ជាក់ថា លលាដ៍ក្បាលនៅក្នុងឆ្នាំងស៊ុប និងជើងទាំងសងខាង ដែលរកឃើញនៅក្នុងទូទឹកកកក្នុងផ្ទះនេះ គឺជារបស់នាង។ យ៉ាងណាក្តី ដងខ្លួន និងដៃរបស់នាងមិនទាន់រកឃើញទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Star
ចុចអាន៖ ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


