ជីវិតកម្សាន្ដ
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
ប៉ូលិសបានរកឃើញក្បាលរបស់តារាស្រីហុងកុង Abby Choi នៅក្នុងឆ្នាំងស៊ុបដ៏ធំមួយពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីករណីឃាតកម្មដ៏សាហាវឃោរឃៅរបស់នាង ត្រូវបានលាតត្រដាង។

ជាមួយគ្នានេះ ជនសង្ស័យម្នាក់ទៀត ដែលជាគូស្នេហ៍អតីតឪពុកក្មេក របស់ Choi ត្រូវបានចាប់ខ្លួន នាំឲ្យជនសង្ស័យសរុបពាក់ព័ន្ធករណីនេះ កើនដល់៥នាក់។
នៅក្នុងការសង្ខេបព័ត៌មានកាលពីល្ងាចថ្ងៃអាទិត្យទី២៦ខែកុម្ភៈ ក្រុមអ្នកស៊ើបអង្កេតរបស់ប៉ូលិសបញ្ជាក់ថា ពួកគេបានរកឃើញក្បាល និងឆ្អឹងជំនីរនៅក្នុងឆ្នាំងស៊ុប ក្នុងផ្ទះនៅសង្កាត់ Tai Po នៃទីក្រុងហុងកុង។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើតេស្ត DNA គឺចាំបាច់ ដើម្បីបញ្ជាក់អំពីក្បាលនិងឆ្អឹងជំនីរទាំងនេះ។
ស្របពេលជាមួយគ្នានោះដែរ ប៉ូលិសកំពុងបន្តស្រាវជ្រាវរកបំណែកសាកសពដែលនៅបាត់ រួមទាំងដៃ និងដងខ្លួនរបស់នាងផងដែរ។

ផ្នែកខ្លះនៃសាកសព ត្រូវបានរកឃើញកាលពីថ្ងៃសុក្រនៅក្នុងផ្ទះ Tai Po ដោយជើងត្រូវបានរកឃើញក្នុងទូរទឹកកកក។ ម៉ាស៊ីនកិនសាច់ រណារអគ្គិសនី ញញួរ របាំងមុខ និងអាវភ្លៀងពណ៌ខ្មៅ ក៏ត្រូវបានរកឃើញនៅកន្លែងកើតហេតុផងដែរ។
អតីតប្តីរបស់ Choi ឈ្មោះ Alex Kwong អាយុ ២៨ ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនទាន់ត្រូវបានចោទប្រកាន់នៅឡើយទេ។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Queen Elizabeth ដើម្បីពិនិត្យបញ្ហាសតិអារម្មណ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ លោក ស៊ី ជីនពីង ធ្វើដំណើរទៅ ហុងកុង លើកដំបូង ចាប់តាំងពីឆ្នាំ២០១៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


