ជីវិតកម្សាន្ដ
អ្នកគាំទ្ររិះគន់លោក ណាវ៉ាត់ រឿងនាំ Miss Grand ថ្នាក់ខេត្តទៅប្រទេសវៀតណាម
អ្នកគាំទ្រវិស័យសម្រស់វៀតណាម បានចេញមុខបដិសេធវត្តមានប្រធានស្ថាប័ន Miss Grand International ក្រោយពេលទទួលដំណឹងប្រធានស្ថាប័នរូបនេះ និងបេក្ខភាពបវរកញ្ញា Miss Grand ហោះទៅប្រទេសវៀតណាម ខណៈទស្សសនិកជនជាច្រើនបានបញ្ជាក់ថា ពួកគេមិនទៅព្រលានយន្តហោះស្វាគមន៍គណៈប្រតិភូនោះទេ។

មិនត្រឹមទទួលការបដិសេធវត្តមានប៉ុណ្ណោះទេ ប៉ុន្តែលោក ណាវ៉ាត់ ក៏រងពាក្យរិះគន់ខ្លាំងៗផងដែរពីទស្សនិកជន ពាក់ព័ន្ធរឿងដែលលោកយកបេក្ខភាពបវរកញ្ញា Miss Grand ថ្នាក់ខេត្តទាំង ៨រូប ទៅទស្សនកិច្ច។ ទស្សនិកជនគិតថា វាមិនសមហេតុផលនោះទេ ដែលបវរកញ្ញា ៨រូបទៅវៀតណាម ព្រោះពួកនាងត្រឹមតែជាបេក្ខភាពប្រឡងថ្នាក់ខេត្តប៉ុណ្ណោះ ម្ដេចអាចឈានជើងទៅកាន់វៀតណាម ដើម្បីពិភាក្សាការងារថ្នាក់អន្តរជាតិបានទៅ។

អ្នកគាំទ្រសម្រស់វៀតណាមភាគច្រើនគិតថា នេះជាល្បិចដើម្បីទាក់ទាញការចាប់អារម្មណ៍របស់លោក ណាវ៉ាត់ ក្នុងទីផ្សារប្រទេសវៀតណាម បន្ទាប់ពីពួកគេនាំគ្នាចុច unfollow ផេកផ្លូវការ កាលពីខែតុលា ឆ្នាំ២០២២។

បច្ចុប្បន្ន Miss Grand International លែងទទួលបានការគាំទ្រសាទរពីទស្សនិកជនវៀតណាមទៀតហើយ ដោយសាររឿងចម្រូងចម្រាសជាច្រើន កាលពីចុងឆ្នាំមុន។ ដូច្នេះទស្សនិកជនវៀតណាម គិតថាវាពិតជាលំបាកសម្រាប់លោក ណាវ៉ាត់ ក្នុងការទទួលបានទំនុកចិត្ត និងការស្រឡាញ់ពីអ្នកគាំទ្រឡើងវិញ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកគាំទ្រវៀតណាមបដិសេធវត្តមានលោក ណាវ៉ាត់ ចូលក្នុងប្រទេសខ្លួន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន