ជីវិតកម្សាន្ដ
Angelina Jolie បដិសេធចចាមអារ៉ាមណាត់ជួបមហាសេដ្ឋីម្នាក់
ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនថាអ្នកស្រី Angelina Jolie ត្រូវគេឃើញទទួលទានអាហារថ្ងៃត្រង់ជាមួយមហាសេដ្ឋី David Mayer de Rothschild បានផ្ទុះឡើង ភ្លាមៗនោះតារាស្រីរូបនេះបដិសេធថាមិនមែនណាត់ជួបស្នេហានោះទេ ដោយសារតែបញ្ហាការងារ។

លើសពីនេះ ប្រភពពីភោជនីដ្ឋានក៏បានបង្ហើបថាអ្នកទាំងពីរមិនបានទទួលទានអាហារថ្ងៃត្រង់ដោយឡែកពីគ្នានោះទេ គឺបានណាត់ជួបជាមួយមនុស្សមួយក្រុមទៀត។ ប្រភពនេះក៏បាននិយាយដែរថា នេះមិនមែនជាការណាត់ជួបដូចពាក្យចចាមអារ៉ាមៗជាច្រើនបានផ្ទុះឡើងនោះទេ។
ប្រភពជាច្រើនផ្សេងទៀតជឿថា អ្នកទាំងពីរបានជួបគ្នាដើម្បីពិភាក្សាអំពីគម្រោងបរិស្ថាននាពេលខាងមុខ។ ព្រោះតែមហាសេដ្ឋីជនជាតិអង់គ្លេស គឺជាអ្នកតស៊ូមតិផ្នែកបរិស្ថាន និងធ្លាប់ធ្វើជាទូតសុឆន្ទៈរថយន្តអគ្គិសនី Hyundai IONIQ ដូច្នេះហើយ វាអាចទៅរួចដែលថាកិច្ចប្រជុំ បញ្ហាការងារបរិស្ថាននា ។


ជាក់ស្តែង ចាប់តាំងពីបែកគ្នាជាមួយអតីតស្វាមី Brad Pitt កាលពីឆ្នាំ ២០១៦ មកអ្នកស្រី Angelian Jolie មិនបានប្រកាសជាសាធារណៈអំពីទំនាក់ទំនងស្នេហាផ្សេងទៀតឡើយ។ ក្នុងឆ្នាំ២០១៩ អ្នកទាំងពីរត្រូវបានតុលាការប្រកាសថានៅលីវជាផ្លូវការ ទោះបីជាយ៉ាងនេះក្តីនៅមានបញ្ហាទាក់ទងនឹង ទ្រព្យសម្បត្តិមិនអាចដោះស្រាយទាន់សម្រេច ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ទ្រព្យសម្បត្តិរបស់ Hailey កើនឡើង ១០ ដង ក្រោយរៀបការជាមួយ Justin Bieber
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


