ជីវិតកម្សាន្ដ
តារា K-Pop ៣ រូប ត្រូវអញ្ជើញឱ្យចូលរួមក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣
មហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes តែងតែជាព្រឹត្តិការណ៍មួយដែលអ្នកស្នេហាភាពយន្តជុំវិញពិភពលោកទន្ទឹងរង់ចាំ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មហោស្រពនេះបានប្រមូលផ្តុំតារាអាស៊ីជាច្រើន រួមទាំងតារាកូរ៉េផងដែរ។ ពិសេសឆ្នាំនេះតារា K-Pop ៣ដួង ត្រូវបានអញ្ជើញចូលរួមមហោស្រពភាពយន្តដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង។
ខាងក្រោមនេះគឺជាតារា K-Pop ៣រូបដែលទំនងនឹងបង្ហាញខ្លួនក្នុងមហោស្រពភាពយន្ត Cannes លើកទី ៧៦ ខាងមុខ៖
១. Jennie សមាជិកក្រុម BLACKPINK

Jennie បានទទួលការអញ្ជើញពីមហោស្រពភាពយន្ត Cannes ក្នុងនាមជាតារាសម្តែងដោយនាងចូលរួមសម្តែងក្នុងស៊េរីរឿងThe Idol ។ នេះអាចចាត់ទុកថាជារឿងធំមួយក្នុងអាជីពសម្ដែងរបស់តារាស្រីរូបនេះ ដូច្នេះហើយពេលនេះអ្នកគាំទ្រពិតជារំភើបចិត្តជាខ្លាំង និងទន្ទឹងរង់ចាំការបង្ហាញខ្លួនរបស់ Jennie នៅក្នុងមហោស្រពភាពយន្តដ៏ល្បីមួយនេះ។ យ៉ាងណាក៏ដោយ ខាងផលិតកម្មគ្រប់គ្រងមិនទាន់ធ្វើអត្ថាធិប្បាយថាតើតារាស្រីរូបនេះនឹងចូលរួមមហោស្រពភាពយន្តឆ្នាំនេះឬយ៉ាងណានោះទេ ។
២. Krystal សមាជិកក្រុម f(x)

Krystal ជាតួសម្តែងក្នុងរឿង Spider House ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងមហោស្រពភាពយន្ត Cannes ផងដែរ។ នេះក៏មានន័យថា Krystal ដែលជាសមាជិកក្រុម f(x) ក៏ទំនងជានឹងបង្ហាញខ្លួនក្នុងមហោស្រពភាពយន្តអន្តរជាតិនេះ។ ដូច Jennie ដែរ Krystal មិនទាន់ឆ្លើយថានាងនឹងចូលរួមក្នុងមហោស្រពភាពយន្ត Cannes ឬអត់។
៣.តារាចម្រៀង Bibi

តារា K-Pop ទីបីដែលទំនងនឹងបង្ហាញខ្លួនលើកម្រាលព្រំក្រហមទីក្រុង Cannes ឆ្នាំនេះគឺតារាចម្រៀង Bibi។ នាងត្រូវបានគេអញ្ជើញបន្ទាប់ពីសម្ដែងក្នុងរឿង Hwaran ជាមួយតារាសម្ដែងដ៏ល្បី Song Joong Ki។ ភ្លាមៗបន្ទាប់ពីទទួលបានការអញ្ជើញ ខាងផលិតកម្មគ្រប់គ្រងរបស់ Bibi បានថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធីបានអញ្ជើញឱ្យចូលរួមក្នុងមហោស្រពភាពយន្ត Cannes សម្រាប់ឆ្នាំនេះ ។
យ៉ាងណាមិញ ក្រៅពីតារាភាពយន្តកូរ៉េ តារា K-Pop ទាំង ៣ រូបខាងលើនេះក៏បានទទួលការអញ្ជើញចូលរួមមហោស្រពភាពយន្ត Cannes បន្ទាប់ពីបានចូលរួមក្នុងគម្រោងភាពយន្តធំៗ ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


