ជីវិតកម្សាន្ដ
មហាជនចាប់អារម្មណ៍លើសាររបស់ Prang សំដៅទៅអតីតមិត្តប្រុស ក្រោយមានរូបគូស្នេហ៍ជាមួយ Ploy
បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាអតីតមិត្តប្រុស tong twopee កំពុងមានស្នេហាជាមួយរៀមច្បង Ploy Cherman មហាជនហាក់ចាប់អារម្មណ៍ខ្លាំងលើតារាសម្ដែងស្រី Prang Kannarun យ៉ាងខ្លាំង ក្រោយនាងទម្លាយសារមួយដូចសំដៅដល់អតីតមិត្តប្រុស។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ តារាស្រី Ploy ទើបតែធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតនៅឯប្រទេសថៃ ហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងរូបភាពគូស្នេហ៍អមនឹងខេបសិនលើរូបភាពនោះថា”I told the stars about you” ។ ដែលនេះក៏បានធ្វើឲ្យទស្សនិកជនចូលទៅបញ្ចេញមតិគាំទ្រ ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតៗផងដែរ។

យ៉ាងណាមិញ ក្រោយរៀមច្បង Ploy បង្ហោះមិនបានប៉ុន្មានផងស្រាប់តែ Prang បានបង្ហោះរូបភាពពីដំណើរកម្សាន្តទៅក្រៅប្រទេស និងសរសេរ Caption ថា “វាអាស្រ័យលើអ្នកក្នុងការព្រួយបារម្ភ ឬរីករាយជាមួយវា នោះជាអ្វីទាំងអស់”។

តាមរយៈរូបភាពរបស់នាងអមនឹងខេបសិនបែបនេះ មិនឲ្យអ្នកលេងអ៊ីនធឺណិតថាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះម្នាក់ៗបានសួរនាងថា តើការបង្ហោះនេះពាក់ព័ន្ធនឹងព័ត៌មានស្នេហាថ្មីរបស់អតីតមិត្តប្រុសឬអត់? ព្រោះពេលនេះតារារ៉េប tong twopee តែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយតារាសម្ដែង ploy សឹងមិនលោះពេលឡើយ។
ទោះយ៉ាងណាតួស្រីក្នុងរឿង “បុព្វេសន្និវាស” មិនបានធ្វើការបកស្រាយពីខេបសិនដែលនាងសរសើរលើបណ្ដាញសង្គមផ្ទាល់ខ្លួនសូម្បីតែបន្តិចណាឡើយ។ ស្របពេលដែលនាងកំពុងតែសប្បាយនឹងដំណើរកម្សាន្តនៅឯក្រៅប្រទេសបែបឯកជនធ្វើព្រងើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញា Engfa ឥតខ្វល់ការរិះគន់ បញ្ចេញឈុតបុរាណសិចស៊ីលើសមុន
ចុចអាន៖បវរកញ្ញា Engfa ឥតខ្វល់ការរិះគន់ បញ្ចេញឈុតបុរាណសិចស៊ីលើសមុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


