ជីវិតកម្សាន្ដ
បវរកញ្ញា Engfa ឥតខ្វល់ការរិះគន់ បញ្ចេញឈុតបុរាណសិចស៊ីលើសមុន
បវរកញ្ញា Engfa Waraha ដែលជាម្ចាស់ជយលាភី Miss Grand Thailand និងជាលំដាប់រង Miss Grand International ឆ្នាំ ២០២២ បន្ទាប់ពីមានការរិះគន់ឥតឈប់ឈររឿងការស្លៀកពាក់ ខណៈពេលនេះនាងទើបតែបញ្ចេញឈុតបុរាណសិចស៊ីលើសមុនទៀត។

ក្រៅពីបង្ហាញបញ្ចេញសម្រស់ប្លែកពីគ្នានៅក្នុងវគ្គនៃការប្រកួតឈុតហែលលើឆាកនៃកម្មវិធីប្រកួត Miss Grand Thailand 2023 ពីបេក្ខនារីទាំង៧៧ខេត្ត ក្នុងនោះរាជិនីសម្រស់ Engfa Waraha ក៏លេងខ្លួនប្រជែងនឹងអ្នកជំនាន់ក្រោយមិនធម្មតាដែរ ដោយនាងស្លៀកឈុតស្បៃពណ៌ខ្មៅឆ្លុះឃើញសាច់និងដើមទ្រូងរបស់នាង។
យ៉ាងណាមិញ នៅលើឆាកប្រកួតសម្រស់ Miss Grand Thailand 2023 បវរកញ្ញា Engfa បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការរំភើបចិត្តជាខ្លាំងម្ដងទៀត នៅពេលដែលនាងបង្ហាញមុខលើឆាកដើម្បីវាយស្គរ Sabadchai ព្រមទាំងបង្ហាញកាយវិការរាំយ៉ាងរសរវើកដូចស្រ្តីរបាំពីបុរាណ។ លើសពីនេះ ឈុតដែលនាងស្លៀកមកកម្មវិធីកាន់តែសិចស៊ីជាងឈុតហែលទឹកប៉ុន្មានថ្ងៃមុន ដែលធ្វើឲ្យនានការរិះគន់ទន្ទឹមនឹងការសារទរនាង។

ទោះយ៉ាងណាក៏ដោយ ត្បិតថាមានការរិះគន់ក៏ពិតមែន ប៉ុន្តែការបញ្ចេញមតិរបស់មហាជនមិនបានធ្វើឲ្យនាងទោមនស្សសូម្បីតែបន្តិចណា បវរកញ្ញាលំដាប់រងរូបនេះរិតតែបញ្ចេញភាពសិចស៊ីលើសមុន បើទោះបីជារងភាពចម្រូងចម្រាសលើសំលៀកបំពាក់ដែលនាងស្លៀកបើកឆាកកាលកន្លងមកយ៉ាងណាក្ដី៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈុតរបស់ Engfa ក្នុងកម្មវិធី Miss Grand ថៃ ផ្អើលឆាកបង្ហាញម៉ូដ ព្រោះតែសិចស៊ីនិងស្ដើងខ្លាំងពេក
ចុចអាន៖១២ ឈុតដែល Engfa ធ្លាប់ស្លៀកឡើងឆាក សុទ្ធតែរងភាពចម្រូងចម្រាសថាសិចស៊ីហួសហេតុពេក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


