ជីវិតកម្សាន្ដ
នាយ ចាប ចៀន និងសិល្បករមួយចំនួន ខកខានឱកាសចេញសម្ដែង ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម
ពិធីបិទព្រឹត្តិការណ៍ Sea Games លើកទី ៣២ ដែល កម្ពុជា បានធ្វើជាម្ចាស់ ប្រព្រឹត្តទៅយ៉ាងរលូន កាលពីរាត្រីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដោយមានការបង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ និងរំភើបបំផុត។

នៅក្នុងពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកីឡាជាតិ-អន្តរជាតិ ប្រតិភូកីឡាទាំង ១១ ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ មហាជនសរុបប្រមាណជាង ៦ ម៉ឺននាក់។ ព្រឹត្តិការណ៍បិទស៊ីហ្គេមនេះបានប្រព្រឹត្តទៅជាមួយផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដូចជា ការអុជកាំជ្រួចអបអរសាទរ, ការសម្ដែង, សិល្បៈចម្រៀងកីឡា, ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោជាដើម។

យ៉ាងណាពិធីបិទព្រឹត្តិការណ៍ Sea Games កាលពីយប់មិញនេះដែរ ក៏មានភ្លៀងធ្លាក់មួយមេធំ ធ្វើឲ្យក្រុមកំប្លែង និងសិល្បករ-សិល្បការិនីមួយចំនួន ត្រូវខកខានឱកាសចេញសម្ដែងនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមជូនភ្ញៀវកិត្តិយស និងមហាជនទស្សនា ព្រោះតែអស់ពេលវេលា។ នៅលើទំព័រហ្វេសប៊ុក លោក ឯម រៀម បានបង្ហោះសារសោកស្ដាយថា «អាណិតពួកគាត់ដែលបានខិតខំទៅហាត់សម ដោយសារតែភ្លៀងខ្លាំងពេក ត្រូវអស់ម៉ោង អត់បានចេញសម្ដែង ពេលបិទព្រឹត្តិការណ៍ស៊ីហ្គេមល្ងាចមិញ»។

ចំណែកឯតារាកំប្លែងជើងចាស់នាយ ចាប ចៀន បានធ្វើការស៊ែរចែករំលែកបន្ត ដោយភ្ជាប់ខ្លឹមសារថា «មិននឹកស្មាន បានភ្លៀងមួយមេ វេអស់ការសម្ដែង ប្រឆាំងអីបានសូមគ្រប់ប្រាណកុំប្រឆាំងជាមួយធម្មជាតិ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការកាលពីថ្ងៃទី ០៥ ខែឧសភា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ រីឯពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ នេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


