ជីវិតកម្សាន្ដ
តារា ថៃ ៥ គូ ត្រូវអ្នកគាំទ្រជំរុញឲ្យស្រលាញ់គ្នាពិត
ដោយសារតែតារាថៃទាំង៥គូនេះសុទ្ធតែនៅលីវដូចគ្នា ដូច្នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលអ្នកគាំទ្រតែងតាមដានស្ថានភាពនៃទំនាក់ទំនងរបស់ពួកគេ ខណៈគ្រប់គ្នាជំរុញឲ្យក្លាយជាស្នេហាពិតថែមទៀត។
ថ្ងៃនេះកម្ពុជាថ្មីសូមបង្ហាញតារាថៃ ៥ គូ ដែលពេលនេះពួកគេមានពាក្យចចាមអារ៉ាមថាកំពុងដាំដើមឈើស្នេហ៍រួមគ្នាខណៈគូខ្លះបានប្ដូរមកនៅទ្រនំជាមួយគ្នាដោយមិនបង្ហាញអ្នកគាំទ្រពួកគេនោះទេ។
១ Aff Taksaorn និងអ្នកនយោបាយ Pita Limjaroenrat

អ្នកម្តាយកូនមួយរូបនេះតែងក្លាយជាប្រធានបទនៃសម្រស់និងភាពទាក់ទាញ រហូតធ្វើឲ្យយុវវ័យរួមគ្នាតម្រង់ជួរសុំស្នេហ៍។ទោះយ៉ាងណាក៏ដោយ ព័ត៌មានចុងក្រោយលេចឮថ្មីៗនេះបានបង្ហាញពីទំនាក់ទំនងស្នេហាជាមួយអ្នកនយោបាយវ័យក្មេង Pita Limjaroenrat ក្នុងនោះ ទោះបីជាអ្នកទាំងពីរបញ្ជាក់ថាគ្រាន់តែជាមិត្តនឹងគ្នា ប៉ុន្តែអ្នកគាំទ្រនៅតែជំរុញឲ្យក្លាយជាការពិតឆាប់ៗ។
២ Kao-Supassara និង Peach Pachara

មួយគូនេះជាដៃគូដែលធ្លាប់រួមការងារជាច្រើនដង រហូតក្លាយជាគូស្នេហ៍លើកញ្ចក់ទូរទស្សន៍។ ពេលនេះអ្នកទាំងពីរនៅលីវដូចគ្នាទៀត ស្របពេលដែលអ្នកគាំទ្របានត្រៀមចិត្តអបអរសាទរ ព្រោះពួកគេតែងតែមានរូបភាពដ៏គួរឲ្យស្រលាញ់ បង្ហោះរួមគ្នាជាញឹកញាប់។
៣ Matt Peeranee និងអ្នកជំនួញហៃសូ Pok Phornprapha

ត្បិតថាពួកគេធ្លាប់ចេញមុខមកបញ្ជាក់ច្បាស់ៗថាមិនមែនជាគូស្នេហ៍ក្ដី ប៉ុន្តែអ្នកទាំងពីរតែងបង្ហោះរូបភាពគាំទ្រគ្នាទៅមកជានិច្ច។ លើសពីនេះ ខាងភាគីខាងប្រុសបានបង្ហោះ MVថ្មី ដើម្បីផ្សព្វផ្សាយបទចម្រៀងដែលនាងសម្ដែងថែមទៀតផង។
៤ Napasasi Surawan និង Songkran Techanarong

បន្ទាប់ពីបែកគ្នាជាមួយអតីមិត្តស្រី Matt អ្នកជំនួញហៃសូ Songkran Techanarong ត្រូវគេភ្ចាប់ពត៌មានដ៏កក្រើកជាមួយ Napasasi Surawan ដែលជាតារាសម្ដែងវ័យក្មេងមួយរូប។ ជាមួយគ្នានោះដែរ ពួកគេតែងធ្លាយរូបភាពទៅវាយកូនហ្គោលជាមួយគ្នា។ ទោះយ៉ាងណាក៏ដោយ អ្នកទាំងពីរមិនបានចេញមុខមកបញ្ជាក់ឲ្យបានច្បាស់ថា នោះជាការពិត ឬគ្រាន់តែជាពាក្យចចាមអារ៉ាមឡើយ។
៥ pinky savika និង Tui Thiraphat

កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពីទំនាក់ទំនងរបស់ pinky savika និង Tui Thiraphat ថាអ្នកទាំងពីរកំពុងសំងំដាំដើមឈើស្នេហ៍និងរស់នៅក្រោមដំបូលតែមួយទៀតផង។ លើសពីនេះ ពួកគេក៏ជួយគ្នាទៅវិញទៅមកក្នុងអំឡុងពេលដែលជីវិត pinky មានវិបត្តិ។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យមហាជនជាច្រើនសម្រុកបញ្ចេញមតិលើកទឹកចិត្តដោយគាំទ្រឲ្យពួកគេស្រលាញ់គ្នា ហើយបើកចំហជាសាធារណៈដោយមិនចាំបាច់លួចលាក់នោះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនមែនលេចធ្លោរហូតទេ មួយឈុតរបស់ Chompoo ក្នុងកម្មវិធី Cannes រងការរិះគន់មិនពេញចិត្តពីមហាជន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


