ជីវិតកម្សាន្ដ
មិនមែនលេចធ្លោរហូតទេ មួយឈុតរបស់ Chompoo ក្នុងកម្មវិធី Cannes រងការរិះគន់មិនពេញចិត្តពីមហាជន
បន្ទាប់ពីបង្ហាញនៅឈុតចុងក្រោយក្នុងកម្មវិធី Cannes លើកទី ៧៦ ដោយដើរលើកម្រាលព្រំក្រហមបង្អួតរាងដូចឈុតមុនៗ តារាសម្ដែង Chompoo បែរទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនក្នុងប្រទេសថៃ ថាមិនសមគួរយករ៉ូបពណ៌ក្រហមមួយនេះមកបង្ហាញគេឡើយ។

តាមរយៈការបង្ហោះរូបភាពចុងក្រោយលើបណ្ដាញសង្គម Instagram ពិធីការិនី Chompoo Araya បានជ្រើសរើសរ៉ូបពីម៉ាកល្បី Jean Paul Gaultier Haute Couture ខណៈនាងពាក់គ្រឿងអលង្ការ Bulgari អមដោយខ្សែកពស់ ដើម្បីឲ្យត្រូវគ្នានឹងរូបរាងក្នុងពិធីបង្ហាញខ្លួនជាលក្ខណៈអន្តរជាតិ។
យ៉ាងណាមិញរ៉ូបមួយនេះបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតក្នុងប្រទេសថៃមានការអន់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីរូបភាពទាំងនោះត្រូវបានគេផ្សព្វផ្សាយជាសាធារណៈរួចមក។ ក្នុងនោះមហាជនជាច្រើនបាននិយាយអំពីពណ៌នៃសំលៀកបំពាក់ដែលលាយជាមួយកម្រាលព្រំ និងអំពីរូបរាងរបស់អ្នកម្ដាយកូនបីថា មិនសមនឹងឈុតមួយនេះទេ មើលកាន់តែយូរទៅកាន់តែអាក្រក់ខ្លាំង។
ទោះយ៉ាងណាក៏ដោយមិនត្រឹមតែអ្នកលេងអ៊ីនធឺណិតថៃទេដែលរិះគន់នោះទេ អ្នកលេងអ៊ីនធឺណិតក្រៅពីថៃក៏រិះគន់រូបរាងនេះដែរ។ គ្រប់គ្នាបញ្ចេញមតិដូចៗគ្នាថាស្បែកជើងមិនសមនឹងរ៉ូបទាល់តែសោះ។ ម៉្យាងទៀត នាងមិនគួររើសឈុតក្រវេមក្រវាមមកបង្អួតលើឆាកអន្តរជាតិនោះទេ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា ៤ ដួង លេចធ្លោជាងគេ ក្រោយស្លៀកឈុតស្រដៀងគ្នាដើរលើកម្រាលព្រំ Cannes
ចុចអាន៖៣ ឈុតរបស់ Chompoo Araya ក្នុងកម្មវិធី Cannes សុទ្ធតែទទួលការសរសើរថាលេចធ្លោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


