Connect with us

ជីវិតកម្សាន្ដ

មូលហេតុតែមួយគត់ ដែលអតីតស្វាមី Angelina Jolie មិនទាន់ណែនាំមិត្តស្រីឲ្យកូនស្គាល់

បានផុស

នៅ

បច្ចុប្បន្នលោក Brad Pitt មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី Ines de Ramon ប៉ុន្តែគាត់មិនទាន់ណែនាំឲ្យកូនៗទាំង ៦ នាក់ស្គាល់នាងនៅឡើយទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពច្បាស់លាស់បានប្រាប់ទស្សនាវដ្ដី Us Weekly ថា “មុន Brad ណែនាំ Ines ឲ្យកូនៗស្គាល់ គាត់ចង់ច្បាស់ក្នុងចិត្តពីស្នេហានេះជាមុនសិន ព្រោះវាមិនមែនជារឿងតូចសម្រាប់គាត់ទេ” ។

កូនៗទាំង ៦ របស់ Brad និង Angelina មានដូចជា Maddox ជនជាតិខ្មែរអាយុ ២១ ឆ្នាំ Pax អាយុ ១៩ ឆ្នាំ Zahara អាយុ ១៨ ឆ្នាំ Shiloh អាយុ ១៧ ឆ្នាំ និងកូនភ្លោះ Knox&Vivienne អាយុ ១៤ ឆ្នាំ ។ ក្នុងចំណោមពួកគេ កូនបង្កើតរបស់ Brad និង Angelina មានតែ ៣ ប៉ុណ្ណោះគឺ Shiloh Knox និង Vivienne ។

ត្រឡប់ទៅកាន់អ្នកស្រី Ines de Ramon វិញ គាត់គឺជាអ្នកច្នៃម៉ូដគ្រឿងអលង្ការ វ័យ ៣០ ឆ្នាំ ហើយ Brad និងនាងមានទំនាក់ទំនងជាមួយគ្នាចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ ។

ទោះ Brad មិនទាន់ណែនាំនាងឲ្យកូនៗស្គាល់ យ៉ាងណាលោកបានណែនាំនាងឲ្យមិត្តជិតស្និទ្ធខ្លះៗស្គាល់ហើយរួមមាន Cindy Crawford និង Rande Gerber ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Usmagazine

ចុចអាន៖ តារាសម្ដែង Brad Pitt មិនមានឈ្មោះក្នុងបញ្ជីពានរង្វាន់ Oscar ឆ្នាំ ២០២៣ ទេ

ចុចអាន៖ ដើម្បីកូនៗ តារាលំដាប់ពិភពលោក ៣រូប ហ៊ានចំណាយប្រាក់ជួលមេដោះដល់ខ្ទង់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម