ជីវិតកម្សាន្ដ
តារាសម្ដែង Brad Pitt មិនមានឈ្មោះក្នុងបញ្ជីពានរង្វាន់ Oscar ឆ្នាំ ២០២៣ ទេ
យោងទៅតាមក្នុងបញ្ជីឈ្មោះបេក្ខភាពក្នុងចំណាត់ថ្នាក់តារាសម្ដែងឆ្នើម Oscar ឆ្នាំ ២០២៣ ទើបនឹងត្រូវបានប្រកាសឃើញថា តារាសម្តែង Brad Pit មិនមានឈ្មោះក្នុងការចូលរួមដណ្តើមពានរង្វាន់អូស្ការសម្រាប់ឆ្នាំនេះទេ។

ក្នុងនាមជាកម្មវិធីពានរង្វាន់ភាពយន្តដ៏មានកិត្យានុភាពបំផុតដែលទទួលបានការចាប់អារម្មណ៍ជាសកល ពានរង្វាន់អូស្ការនៅពេលប្រកាសអំពីបញ្ជីឈ្មោះបេក្ខភាពដែលវាទាក់ទាញការចាប់អារម្មណ៍ពីអ្នកខាងក្នុងឧស្សាហកម្មផងដែរ។ ហើយនៅឆ្នាំនេះ ជាការពិតដែលថាតារាសម្តែង Brat Pitt ធ្លាក់ចេញពីបញ្ជីចុងក្រោយនៃពានរង្វាន់ the Best Actor របស់ Oscar ។

ជាមួយគ្នានេះ ក៏មានឈ្មោះបេក្ខភាពជាច្រើននឹងចូលរួមប្រកួតប្រជែងពានរង្វាន់មួយនេះរួមមាន តារាសម្តែង Austin Butler , Colin Farrell , Bill Nighy និង Paul Mescal ជាចុងក្រោយតារាសម្តែងជើងចាស់ Brendan Fraser ។

យ៉ាងណាមិញ Brad Pitt បានសម្តែងសម្រាប់តួនាទីរបស់លោកនៅក្នុងខ្សែភាពយន្ត Babylon និងរឿង Bullet Train ដែលបានចេញផ្សាយក្នុងឆ្នាំ ២០២២ តែមិនបានឈានដល់បញ្ជីឈ្មោះចុងក្រោយនៃបេក្ខជននោះទេ ដោយ Brad Pitt ត្រូវបានគេរំពឹងថានឹងស្ថិតក្នុងបញ្ជីបេក្ខភាពពានរង្វាន់ Oscar នៅឆ្នាំនេះ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Justin Bieber លក់សិទ្ធិចម្រៀងក្នុងតម្លៃ ២០០ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


