KPT+
ដើម្បីកូនៗ តារាលំដាប់ពិភពលោក ៣រូប ហ៊ានចំណាយប្រាក់ជួលមេដោះដល់ខ្ទង់លានដុល្លារ
ដោយសារពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែកូនៗ តារាល្បីៗលំដាប់ពិភពលោក ៣រូប ហ៊ានចំណាយប្រាក់ដល់ទៅរាប់សែនដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ តារាល្បីៗទាំងនោះរួមមាន៖
១. តារាហូលីវូដ Angelina Jolie

ដើម្បីកូនៗ Angelina Jolie និងអតីតស្វាមី Brat Pitt សុខចិត្តចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ជួលមេដោះ ដោយនាងធ្លាប់ចំណាយប្រាក់រហូតដល់ ៨៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។ ការចំណាយនេះ រាប់បញ្ចូលតែប្រាក់ខែប្រចាំឆ្នាំប៉ុណ្ណោះ បើគិតទៅលើការចំណាយផ្សេងទៀត តារាហូលីវូដរូបនេះត្រូវចំណាយ ១០លានដុល្លារអាមេរិកឯណោះ។
២. តារាចម្រៀង Beyoncé

Beyoncé និងស្វាមី Jay-Z ក៏ជាគូស្នេហ៍ដ៏ល្បីផងដែរ ព្រោះតែទ្រព្យសម្បត្តិរបស់ពួកគេស្ថិតក្នុងចំណោមកំពូលក្នុងឧស្សាហកម្មតន្ត្រីអាមេរិក។ ដោយសារភាពល្បីល្បាញ និងភាពមានបាន ពួកគេធ្លាប់ជួលមេដោះសរុបចំនួន ៦នាក់ ដើម្បីមើលថែកូនភ្លោះទាំងពីរ ខណៈប្រាក់ខែដែលប្ដីប្រពន្ធនេះចំណាយសម្រាប់មេដោះម្នាក់ៗមានរហូតដល់ ១លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
៣. តារាបង្ហាញម៉ូដ Kim Kardashian

ចំពោះគូស្នេហ៍មហាសេដ្ឋី Kim Kardashian និងអតីតស្វាមី Kanye West វិញក៏ធ្លាប់ចំណាយប្រាក់ឈ្នួលទៅលើមេដោះដ៏សន្ធឹកសន្ធាប់ផងដែរ។ អំឡុងពេលរស់នៅជាមួយគ្នា ពួកគេបានជួលក្រុមមេដោះ ដើម្បីមើលថែកូនទាំង ៤នាក់របស់ពួកគេ។ យោងតាមប្រភពជាច្រើន ក្នុងមួយខែៗ ប្តីប្រពន្ធមួយគូនេះ ផ្តល់ប្រាក់ឱ្យមេដោះម្នាក់ៗពី ៥០ម៉ឺន- ១លានដុល្លារអាមេរិក។ នេះនៅមិនទាន់រាប់បញ្ចូលប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំនោះទេ។
ចំពោះប្រិយមិត្ត តើយល់យ៉ាងណាដែរសម្រាប់ថ្លៃឈ្នួលរបស់តារាទាំង ៣រូបខាងលើ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកស្គាល់ សុនខ មានជាងគេលើលោក ទ្រព្យសម្បត្តិដល់ទៅជាង ៤០០លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


