ជីវិតកម្សាន្ដ
ទូច ស្រីល័ក្ខ លើកពីតម្លៃនៃអ្នកសិល្បៈមុនៗ តបទៅកាន់មតិរិះគន់សំឡេងខ្លួន (មានវីដេអូ)
ជើងចាស់ដ៏ឆ្នើមក្នុងពិភពចម្រៀងយុវវ័យ អ្នកនាង ទូច ស្រីល័ក្ខ ចេញមុខឆ្លើយតបទៅកាន់មតិរិះគន់មួយលើសំឡេងរបស់ខ្លួន ដោយនិយាយថា ជំនួសឱ្យការមិនពេញចិត្ត ខ្លួនគ្រាន់តែចង់ពន្យល់ទៅកាន់អ្នកដែលមិនទាន់ស្គាល់អត្តសញ្ញាណខ្លួន ដែលធ្លាប់មានឈ្មោះបោះសំឡេងលើវិថីសិល្បៈដែរ។

ឆ្លើយទៅកាន់អ្នករិះគន់ តារាស្រីរូបនេះ អះអាងថា ខ្លួនជាសិល្បការិនីមួយរូប ដែលទទួលបានការបណ្តុះបណ្តាលពីសាលាត្រឹមត្រូវ និងធ្លាប់ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស លើផ្នែកចម្រៀងបុរាណផងដែរ។ ខណៈ ជិត២០ឆ្នាំមុន ពោលជាពេលដែលអ្នកនាងមានប្រជាប្រិយភាពលើវិថីសិល្បៈ គឺផ្តើមចេញពីសមត្ថភាពនិងទេពកោសល្យរបស់ខ្លួន។
ជាមួយគ្នានេះ អ្នកនាងក៏ពន្យល់ពីតម្លៃនៃអ្នកសិល្បៈ ដែលមិនមែនគ្រាន់តែមានរូបសម្រស់ស្អាត ច្រៀងពីរោះ និងមានអ្នកគាំទ្រច្រើន ក៏អាចហៅថាអ្នកសិល្បៈនោះឡើយ។ ទសវត្សមុនៗ អ្នកសិល្បៈគឺសុទ្ធសឹងតែចេញពីសាលាបណ្តុះបណ្តាលត្រឹមត្រូវ ឬឆ្លងកាត់ការប្រឡងផងដែរ ដើម្បីឈរជើងក្នុងរង្វង់សិល្បៈកម្សាន្តបាន។
ដូចនេះ អ្នកនាង ទូច ស្រីល័ក្ខ ស្នើទៅកាន់អ្នកជំនាន់ក្រោយ ដែលពុំសូវបានស្គាល់កំពូលតារាសុិចសុីចាយសម្រស់រូបនេះ ស្វែងយល់ពីតម្លៃនៃអ្នកសិល្បៈ កុំវាយតម្លៃតាមចិត្តបែបនេះ។ សូមស្តាប់វីដេអូលម្អិត៖
គួរជម្រាបថា បើទោះបីជាអ្នកនាង ទូច ស្រីល័ក្ខ មិនសូវបង្ហាញមុខក្នុងកម្មវិធីសិល្បៈញឹកញាប់ដូចមុន ប៉ុន្តែក៏កំពុងបន្តសកម្មភាពផ្នែកសិល្បៈនៅឡើយ តាមរយៈការ cover ចម្រៀង សម្រាប់អ្នកគាំទ្ររបស់ខ្លួន។ ដោយឡែក បើនិយាយពីរូបសម្រស់វិញ តារាស្រីរូបនេះ នៅតែស្រស់ស្អាត និងតែងបង្ហាញរូបរាងដ៏សុិចសុីជាញឹកញយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


