ជីវិតកម្សាន្ដ
ពេជ្រ សូលីកា អះអាងថា សម្ពាធផ្លូវចិត្ត និងការមិនឱ្យតម្លៃទេជារឿងគួរខ្លាចបំផុត
អ្នកនាង ពេជ្រ សូលីកា បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវចាក់ស្រេះជាច្រើននៅលើវិថីជីវិតផ្ទាល់ខ្លួន បច្ចុប្បន្នគេសង្កេតឃើញថា អ្នកម្ដាយ Single រូបនេះ ហាក់មានភាពរឹងមាំឡើងវិញ ពិសេសជារឿយៗ នាងបានបង្ហាញការតុបតែងខ្លួនយ៉ាងស្រស់ស្អាតមិនចាញ់ក្រមុំ ហើយឧស្សាហ៍ធ្វើដំណើរកម្សាន្តដើម្បីរំសាយឱ្យអស់ទុក្ខកង្វល់នានា។

ឆ្លងកាត់ជីវិតដ៏លំបាក និងការតស៊ូជាច្រើនកន្លងមកនេះបានបង្រៀនតារាចម្រៀង ពេជ្រ សូលីកា ឱ្យកាន់តែមានភាពរឹងមាំសម្រាប់ជីវិតមួយនេះ។ ម្យ៉ាងទៀត គេកត់សម្គាល់ថា ពេជ្រ សូលីកា សព្វថ្ងៃក៏បានបំពេញតួនាទីយ៉ាងល្អក្នុងការមើលថែរក្សាកូន ថ្វីត្បិតនាងក្លាយជាស្ត្រីមេម៉ាយមួយរយៈធំមកនេះ។ មុននេះដែរ អ្នកនាងបានអះអាងថា មានតែសម្ពាធផ្លូវចិត្ត និងការមិនឱ្យតម្លៃទេជារឿងគួរខ្លាចបំផុត។

តារាចម្រៀងមេម៉ាយចាយសម្រស់ ពេជ្រ សូលីកា បានបញ្ជាក់ថា «ជីវិត single mom បានបង្រៀនខ្ញុំមកច្រើនណាស់ ការក្លាយជា single mom គ្មានអ្វីគួរឱ្យខ្លាចនោះទេ ហើយអ្វីដែលគួរឱ្យខ្លាច គឺយើងរស់នៅទាំងមានសម្ពាធផ្លូវចិត្ត និងគ្មានតម្លៃ អរគុណបញ្ហាដែលធ្វើឱ្យខ្ញុំរឹងមាំមកដល់ថ្ងៃនេះ»។
ជាការពិតតារាចម្រៀង ពេជ្រ សូលីកា ត្រូវបានគេចាត់ទុកថា នាងជាស្រ្តីម្នាក់ដែលមានភាពរឹងមាំគ្រប់ជំហាន ទោះបីកន្លងមកតារាស្រីរូបនេះ ទើបតែជួបប្រទះបញ្ហាប្រឈមមុខមួយចំនួនក៏ដោយ។


សូមជម្រាបដែរថា ស្រីស្រស់ ពេជ្រ សូលីកា អំឡុងមួយរយៈចុងក្រោយនេះ ហាក់ជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញ និងមិនសប្បាយចិត្តមួយចំនួន ពោលចាប់តាំងពីមានដំណឹង នៃការបែកបាក់ស្វាមី។ ជាការកត់សម្គាល់ អ្នកនាង ពេជ្រ សូលីកា ថ្មីៗនេះ រំលងបញ្ហាមួយចូលដល់បញ្ហាមួយ ខណៈសាមីខ្លួនស្ទើរតែបាក់ទឹកចិត្តទៅហើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


