Connect with us

ជីវិតកម្សាន្ដ

Miss Grand Cambodia តំណាងខេត្តព្រះសីហនុឆ្នាំនេះលេចធ្លោមិនចាញ់រៀមច្បង

បានផុស

នៅ

កញ្ញា ណង និត ដែលបច្ចុប្បន្ន​មហាជនជ្រាបហើយថា នាងជា​បេក្ខភាព​ម្នាក់​កំពុង​ត្រៀម​ខ្លួន​ក្នុង​​ការ​ប្រកួត «Miss Grand Cambodia 2023» ដ៏​លេចធ្លោ ​ក្នុង​ចំណោម​បេក្ខភាព​ចំនួន​ ២៥ រូប។ បេក្ខភាព «Miss Grand» រូប​នេះ​ ចេញ​មក​តំណាង​ឱ្យ​ខេត្ដ​ព្រះសីហនុ។

ទន្ទឹម​នឹង​ការ​លេច​វត្តមាន​ចូលរួម​ប្រកួត​ដណ្ដើម​មកុដ​របស់​ស្រី​ស្អាត​តំណាង​ខេត្ត​ព្រះសីហនុ កញ្ញា ណង និត រូបនេះ​ដែរ​ក៏​មាន​ការ​លើក​ឡើង​ដោយបាន​មើល​ឃើញ​ពី​សមត្ថភាព និង​រូប​សម្រស់​នាង​ផង​ដែរ។ ក្នុង​នោះ​នៅ​លើ​ផេក«Universe Pageant» បាន​បង្ហោះ​ថា ឆ្នាំ​មុន​បវរកញ្ញា​តំណាង​ឱ្យ​ខេត្ដ​ព្រះសីហនុ​ បានក្លាយទៅជា​ម្ចាស់​មកុដ «Miss Grand Cambodia 2022»។ ហើយបើក្រឡេក​មក​មើល​ឆ្នាំ​ ២០២៣ វិញ​ម្ដង ​បវរកញ្ញា​តំណាង​ឱ្យ​ខេត្ត​រូប​នេះ​ ក៏​នៅ​តែ​លេចធ្លោ​មិនចាញ់​រៀម​ច្បង​ប៉ុន្មាន​ទេ។

ប្រភព​បាន​បញ្ជាក់​ដែរ​ថា «ទាំង​រូប​សម្រស់​ ចំណេះ និង Catwalk គឺ​ល្អ​តែ​ម្ដង។ រង​ចាំ​មើល​ថា​ តើ​ក្នុង​ឆ្នាំ​នេះ​ បវរកញ្ញា​តំណាង​ឱ្យ​ខេត្ត​ព្រះសីហនុ អាច​ធ្វើ​បាន​ដល់​កម្រិត​ណា​ក្នុង​ការ​ប្រជែង​ដណ្ដើម​មកុដ Miss Gr and Cambodia 2023 …?»

ជា​មួយ​​គ្នា​នោះ ក៏​មាន​ការ​បញ្ចេញ​មតិ​ដែរ​ថា “ទម្រង់​​មុខ​ និង​ដង​ខ្លួន​គាត់​ស្អាត ​ចាំ​មើល​ថា​ការ​ដើរ​របស់​គាត់ និង Q&A គាត់​យ៉ាង​ណា​ដែរ ​បវរកញ្ញា​ខេត្ត​ផ្សេង​ទៀត​កុំ​ភ្លេច​ខ្លួន​ស្ងាត់​ៗ ប្រយ័ត្ន​មកុដ​ជា​របស់​គាត់​ទៅ”។

ទោះ​បី​ជា​យ៉ាង​ណា​ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា Miss Grand តំណាង​ខេត្ត​ព្រះសីហនុ​រូប​នេះ​ អាច​យក​ឈ្នះ​បេក្ខភាព​ផ្សេង​ៗ​ បាន​ ឬ​អត់​នោះ​ទេ ព្រោះ​គេ​ក៏​សង្កេត​ឃើញ​ថា​ បេក្ខភាព​ប្រកួត​ឆ្នាំ​នេះ​សុទ្ធ​តែ​មាន​សមត្ថភាព និង​ភាព​ខ្លាំង​រៀង​ៗ​ខ្លួន៕ 

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម