ជីវិតកម្សាន្ដ
តួអាចែ ចូលរួមកិច្ចពិភាក្សាភាពយន្ត ទាំងខ្លួនមានរបួស បាក់ឆ្អឹងជំនីរ
តារាសម្ដែងហុងកុង ចូវ យុនហ្វាត បានបាក់ឆ្អឹងជំនីរ ខណៈកំពុងរត់ហាត់ប្រាណកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្តែគាត់នៅតែចូលរួមក្នុងកិច្ចពិភាក្សានៅថ្ងៃបន្ទាប់ ដូចគ្មានរឿងអ្វីកើតឡើង ។

តារាសម្ដែងវ័យ ៦៨ ឆ្នាំរូបនេះ បាននិយាយអំពីឧប្បត្តិហេតុរបស់គាត់នៅពេលចូលរួមក្នុងកិច្ចពិភាក្សានៅសាកលវិទ្យាល័យហុងកុង កាលពីថ្ងៃសុក្រសប្តាហ៍មុនដែលមានចំណងជើងថា “Chow Yun Fat x Anthony Pun x Felix Chong: ការពិភាក្សាលើភាពយន្ត និងជីវិត” ។ នៅក្នុងកិច្ចពិភាក្សានេះដែរ មានសិស្សជាង ៣០០ នាក់ត្រូវបានអញ្ជើញឱ្យចូលរួម ។

ទោះបីជាគាត់មានរបួសក៏ដោយ គាត់នៅតែជម្នះចូលរួមព្រឹត្តិការណ៍នេះដដែល ព្រោះកាលនៅក្មេង គាត់មិនបានរៀនចប់ទេ ដោយសារគាត់ត្រូវធ្វើការដើម្បីជួយគ្រួសារ ។ តួអាចែសង្ឃឹមថា ការចូលរួមកិច្ចពិភាក្សាអាចចែករំលែកនូវដំបូន្មានខ្លះៗជាមួយយុវជន ហើយគាត់បាននិយាយថា “ទំនួលខុសត្រូវ ធ្វើឲ្យខ្ញុំអាចទ្រាំទ្រនឹងការឈឺចាប់ រហូតមកដល់ទីនេះ” ។

ជាការពិតណាស់ គ្រូពេទ្យណែនាំគាត់ឱ្យផ្អាករត់រយៈពេលពីរខែ ដោយសារគាត់នៅមានអារម្មណ៍ឈឺចាប់នៅពេលសើច ឬក្អកម្ដងៗ ។ យ៉ាងណាគាត់ផ្ដល់ដំបូន្មានថា “កុំចុះចាញ់បើទោះជាអ្នកជួបការលំបាកក៏ដោយ ព្រោះភាពលំបាកអាចធ្វើឱ្យអ្នកកាន់តែខ្លាំងឡើង ។ អ្នកអាចស្វែងរកតួនាទីដែលស័ក្ដិសមនឹងអ្នក ហើយអ្នកអាចទទួលបានជោគជ័យ ប្រសិនបើអ្នករៀនពីបទពិសោធន៍ ។ លើលោកនេះគ្មានអព្ភូតទេ គឺមានតែការប្រមូលផ្ដុំគ្នានៃចំណេះដឹងនិងបទពិសោធន៍ប៉ុណ្ណោះ” ។

ទន្ទឹមនឹងនោះ លោក ចូវ យុនហ្វាត បានដកស្រង់សម្ដីចេញពីខ្សែភាពយន្តក្បាច់គុនដែលឈ្នះពានរង្វាន់អូស្ការ Crouching Tiger, Hidden Dragon ឆ្នាំ ២០០០ ទៀតផងថា “គ្មានអ្វីនៅខាងក្នុងទេ ប្រសិនបើអ្នកក្តាប់ដៃរបស់អ្នកឱ្យតឹង ប៉ុន្តែអ្នកមានអ្វីគ្រប់យ៉ាងប្រសិនបើអ្នកលែងដៃ” ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ការពិត អាចែ ស្អប់ល្បែងបំផុត តែដើរតួភាគច្រើនជា “ស្ដេចល្បែង”
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤៧ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


