ជីវិតកម្សាន្ដ
បុរសគប់ទឹកកកលើលោក ជី ដេវីត ធ្វើលិខិតលាយលក្ខណ៍អក្សរសុំទោសជាថ្មី
ភ្នំពេញ ៖ នេះអាចចាត់ទុកថាជាគំរូមួយដែលបង្ហាញពីទំនូលខុសត្រូវ និងទទួលស្គាល់កំហុសរបស់ខ្លួនដែលបានប្រព្រឹត្តខុស ចំពោះអ្នកដទៃ ខណៈបុរសគប់ទឹកកកលោក ជី ដេវីត បានធ្វើលិខិតលាយលក្ខណ៍អក្សរសុំទោសជាថ្មីបន្ទាប់ពីចេញការសុំទោសម្តងរួចមកហើយនោះ។

លោក ឃី ឆាយឡេង បានបង្ហោះរូបភាពដែលក្នុងដៃមានកាន់លិខិតសុំទោសលោកជី ដេវីត ដូច្នេះថាខ្ញុំបាទ ឃី ឆាយឡេង ជាម្ចាស់គណនីហ្វេសបុក ( Facebook) ឈ្មោះ Chhayleng KHY សូមធ្វើការទទួលនូវកំហុសគ្រប់យ៉ាងដែលខ្ញុំបាទ បានប្រព្រឹត្តទៅលើលោក ងួន ចាន់ដេវីត(Dit Way)និងធ្វើការសុំទោសជាសាធារណៈ តាមរយៈលិខិតលាយលក្ខណ៍អក្សរនេះដល់លោក ងួន ចាន់ដេវីត(Dit Way)និងអ្នកគាំទ្ររបស់លោក ព្រមទាំងសិល្បករសិល្បការិនីនៅក្នុងវិស័យសិល្បៈទាំងមូល។

លោកឃី ឆាយឡេង បានបញ្ជាក់ថា ”ខ្ញុំបាទសូមធ្វើការអះអាងនិងសន្យាថា ខ្ញុំបាទនឹងឈប់ប្រព្រឹត្តអំពើអសីលធម៌ដែលប្រាសចាកសេចក្តីថ្លៃថ្នូរទាំងឡាយដែលជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើក្នុងករណីមានទង្វើបែបនេះកើតឡើងបន្តទៀត ខ្ញុំបាទនឹង ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានហើយលិខិតនេះត្រូវបានធ្វើឡើងដោយឆន្ទៈនិងស្មារតីទទួលកំហុសរបស់ខ្ញុំបាទផ្ទាល់ ដោយគ្មានការបង្ខិតបង្ខំនិងគំរាមកំហែងពីអ្នកណាឡើយ។

ជាមួយគ្នានេះលោក ឃី ឆាយឡេង ក៏បានអរគុណដល់លោក ជី ដេវីត និងអ្នកនាង ទេពបូព្រឹក្ស ព្រមទាំងក្រុមការងាររបស់គាត់ដែលបានអនុគ្រោះដល់រូបលោកផងដែរ។ សូមរំលឹកថា លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត កាលពីថ្មីៗកន្លងទៅ ត្រូវបានបុរសខាងលើគប់ទឹកកកពេលកំពុងច្រៀងលើឆាកនៅក្នុងផាប់មួយកន្លែងនាខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៩ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


