Connect with us

ជីវិតកម្សាន្ដ

ហេតុផលធ្វើឲ្យតារា ៣ដួងនេះ ឡើងច្រៀងក្នុងព្រឹត្តិការណ៍ជាតិ រហូតផ្ទុះពេញបណ្ដាញសង្គម

បានផុស

នៅ

ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលទើបនឹងបញ្ចប់ទៅដោយរលូន និងអស្ចារ្យ ក្នុងនោះក៏មានតារាចម្រៀង ៣រូប ដែលទទួលបានការចាប់អារម្មណ៍រួមជាមួយការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗដែលទៅទស្សនាដោយផ្ទាល់។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលជំរុញឲ្យ អ្នកនាង ឱក សុគន្ធកញ្ញា លោក ជីដេវីត និងលោកវណ្ណដា បានច្រៀងក្នុងកម្មវិធីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានគេស្គាល់ថាជាតារាចាស់វស្សាដែលពេញទៅដោយសមត្ថភាព និងទេពកោសល្យ លើសពីនេះទៅទៀតអ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ បើនិយាយពីវិស័យសិល្បៈចម្រៀងវិញ អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ផ្ដើមអាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ដោយធ្លាប់ឆ្លងកាត់ផលិតកម្មចំនួន ៤ គឺ រស្មីស្ទឹងសង្កែ U2 Rock Sunday និងចុងក្រោយ ហង្សមាស។ ក្រោយចូលផលិតកម្មហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានគេកត់សម្គាល់ថាសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពកាន់តែខ្លាំងឡើងរហូត ត្រូវបានជ្រើសរើសជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់ពិភពលោកជាច្រើន ព្រមទាំងមានហ្វេនៗដាក់រហ័សនាមថា ជារាជនីពាណិជ្ជកម្ម។

លោក ងួន ចាន់ដេវីត G-Devith ត្រូវបានគេស្គាល់ថាជាតារាចម្រៀងរ៉េបមានល្បឿនលឿនជាងគេ ដែលភាគច្រើនគេស្គាល់លោកតាមរយៈបទ “Live Fast Die Young” នៅអំឡុងឆ្នាំ ២០១៤។ ដោយសារតែសមត្ថភាព និងការខិតខំប្រឹងប្រែង បូករួមជាមួយទេពកោសល្យនៃការផលិតសាច់ភ្លេង និពន្ធ និងការច្រៀង នៅក្នុងឆ្នាំ២០១៤-២០១៥ លោកក៏បានហក់ចូលផលិតកម្មហង្សមាស ដែលធ្វើឲ្យលោកកាន់តែផ្ទុះប្រជាប្រិយភាពកាន់តែខ្លាំងឡើង។ ទន្ទឹមនិងភាពល្បីល្បាយនោះ នៅឆ្នាំ ២០១៩ លោកក៏បានចាកចេញពីផលិតកម្មហង្សមាសមកធ្វើជាតារាចម្រៀងឯករាជ្យ ហើយក៏បានបង្កើតផលិតកម្មមួយដោយខ្លួនឯង ដែលមានឈ្មោះថា Dit-Way Dation។ លើសពីនោះលោក ងួន ចាន់ដេវីត ក៏ជាអ្នកនៅពីក្រោយភាពជោគជ័យរបស់អ្នកនាង ទេព បូព្រឹក្ស គឺបទ “Top of The Lady” ដែលលោកជាអ្នកផ្ដល់គំនិត (Concept) និងការច្នៃប្រឌិត (Creative) ផ្សេងៗ ហើយលោកក៏បានបង្កើតការប្រគំតន្ដ្រីផ្ទាល់ខ្លួនជាលើកដំបូងកាលពីពេលថ្មីៗនេះផងដែរ។

លោក ម៉ាន វណ្ណដា ហៅ Vannda ដែលជាតារារ៉េបជំនាន់ក្រោយ ប៉ុន្តែទទួលបានការគាំទ្រគ្រប់ស្រទាប់វណ្ណៈមិនថាក្នុងប្រទេស ឬក្រៅប្រទេសជាពិសេសទៀតនោះ គឺប្រទេសថៃ។ វណ្ណដា បានចាប់ផ្ដើលចូលវិស័យសិល្បៈនៅឆ្នាំ ២០១៦ ជាមួយនឹងបទ “ជាអ្នកណា” ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ពីសមត្ថភាពច្រៀង និងការរ៉េប។ បន្ទប់មកតារ៉េបវ័យ ២៥ ឆ្នាំរូបនេះ បានធ្វើឲ្យផ្ទុះកក្រើកស្រទាប់យុវវ័យជាថ្មីម្ដងទៀត គឺបទ J+O ហើយនិងមានបទជាច្រើនទៀតដែលទទួលបានការគាំទ្រពីសំណាក់ហ្វេនៗក្រោយចូលផលិតកម្មបារមី ជាពិសេសនោះវណ្ណដា បាននាំប្រទេសកម្ពុជាឲ្យបរទេសកាន់តែស្គាល់ច្បាស់ តាមរយៈបទ “Time To Rise” ដែលមានអ្នកចូលទស្សនារហូតដល់ ១០០លានដង។ អ្វីដែលកាន់តែរំភើបទៀតនោះ វណ្ណដា ក៏បានពាំនាំចាប៉ីដងវែងព្រមជាមួយព្រឹត្តិចារ្យ គង់ ណៃ រំលេចនៅក្នុងបទចម្រៀង។ បើទោះជានៅក្មេងខ្ចីបន្ដិចនៅក្នុងវិស័យសិល្បៈតែវណ្ណដា បានធ្វើឲ្យប្រទេសថៃគោរព និងកោតសរសើរពីសមត្ថភាពរបស់ខ្លួនតាមរយៈទេពកោសល្យជាច្រើន៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម