ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី សោកស្ដាយ ក្រោយផ្ទុះព័ត៌មាន ប៊ុត សីហា ត្រូវប៉ូលិសចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន
ពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បានសម្ដែងការហួសចិត្តខ្លាំង បន្ទាប់ពីមានការចុះផ្សាយ និងចែករំលែកព័ត៌មានដ៏ភ្ញាក់ផ្អើលពីអតីតម្ចាស់ជ័យលាភីលេខ ១ កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» លោក ប៊ុត សីហា និងបក្ខពួកម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។

តាមរយៈដំណឹងនេះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ ហើយបង្ហាញការហួសចិត្តគ្រប់គ្នា ខណៈនេះជាលើកទី ២ ដែលតារាចម្រៀង ប៊ុត សីហា ត្រូវបានប៉ូលិសចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។

លោក សុខ រ៉ាស៊ី ពិធីករល្បីឈ្មោះនៅផលិតកម្មហង្សមាស ក្រៅពីសម្ដែងក្ដីហួសចិត្ត លោកបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដោយបង្ហាញការសោកស្ដាយថា “ហេតុអ្វីអូនមិនព្រមកែខ្លួន? បានត្រឹមតែអាណិត ព្រោះរាល់ថ្ងៃអ្នកមានសមត្ថភាពច្រើនកំពុងខិតខំទាំងយប់ទាំងថ្ងៃក្រែងមានវាសនា និង សំណាង ក្លាយជាម្ចាស់ពានដូចអូន គ្រឿងញៀនបំផ្លាញអនាគត!”។

សូមជម្រាបថា បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាចម្រៀងលោក ប៊ុត សីហា រួមនឹងបក្ខពួកម្នាក់ទៀតឈ្មោះ ឆន វល្លិន ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួននៅវេលាម៉ោងប្រមាណ ៤ រសៀល ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ស្ថិតនៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងនគរបាលធ្វើការល្បាតតាមមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យទាំង ២ នាក់នេះ រួចក៏ហៅសួរនាំ ស្រាប់តែរកឃើញ និងដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ០៥ កញ្ចប់ ក្នុងនោះ ០៣ តូច និង ០២ មធ្យម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


