ជីវិតកម្សាន្ដ
គួច ខេវិន ពន្លះមិនសំចៃមាត់ចំពោះបុគ្គលដើម្បីតែលាភសក្ការៈ ហ៊ានក្លែងអត្តសញ្ញាណ ឥតអៀនខ្មាស
ផលិតករកម្មវិធីកម្សាន្តលោក គួច ខេវិន បានចេញមកពន្លះដោយមិនសំចៃមាត់ចំពោះបុគ្គលដើម្បី តែផលប្រយោជន៍ និងលាភសក្ការៈ ហ៊ានក្លែងអត្តសញ្ញាណកុហកខ្លួនឯង កុហកពូជពង្សវង្សត្រកូលឯង ឥតអៀនខ្មាស។

លោក គួច ខេវិន បានលើកឡើងដោយសង្កត់ធ្ងន់ថា «មានអ្នកខ្លះប្រឌិតរឿងកែប្រវត្តិតាំងខ្លួនជាកូនអធិរាជសំឡេងមាស ជាកូនអ្នកនិពន្ធ ជាកូនថៅកែផលិតកម្ម ដើម្បីតែប្រយោជន៍គ្មានភាពអៀនខ្មាសក្នុងនាមជាមនុស្សសូម្បីតែបន្តិច ទោះជាប់ឈ្មោះជាចោរលួចកេរ្តិ៍របស់គេក៏ដោយ»។

ផលិតករល្បីឈ្មោះលោក គួច ខេវិន ក៏បានបង្ហាញទស្សនៈថា «សព្វថ្ងៃមនុស្សដែលគ្មានសតិសម្បជញ្ញៈមួយចំនួនរមែងប្រមូលឱបក្រសោបសម្បត្តិអ្នកដទៃទាំងរូបិយ និងអរូបិយ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយឥតអៀនខ្មាស ដើម្បីតែផលប្រយោជន៍ និងលាភសក្ការៈ ទោះជាអំពើថោកទាបយ៉ាងណាក៏ហ៊ានធ្វើ។ សម័យ Degital អ្នកណាស្រវាចាប់អ្វីមួយមកក្តាប់ក្នុងដៃហើយ ច្នៃដាក់ចូលទៅក្នុងកម្មវិធីផ្សេងៗ ឲ្យបានមុនគេ នោះអ្នកហ្នឹងក៏ក្លាយជាម្ចាស់កម្មសិទ្ធិ នៃការចែកចាយ ទោះជាលួចគេក៏ដោយ»។

លោកបន្តទៀតថា «តួយ៉ាងដូចជាបទចម្រៀងជាច្រើនដែលកប់បាត់មិនសូវមានអ្នកនឹកនា លុះដល់ពេលដែលមានគេគាស់កកាយយកមកបញ្ចូលរូបភាព បន្ថែមតន្ត្រីឲ្យកាន់តែល្អ រួចដាក់ចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ក៏ស្រាប់តែមានការទាស់ទែងខ្វែងយោបល់គ្នាថាជាកេរ្តិ៍មរតក ជាកម្មសិទ្ធិរបស់ខ្លួន រវាងចោរ និងម្ចាស់។ តើអ្នកទាំងនោះបានអនុលោមទៅតាមច្បាប់រក្សាសិទ្ធិរួចហើយឬនៅ នាគ្រាកន្លងមក?»។

លោក គួច ខេវិន និយាយបន្តថា «ក៏មានអ្នកខ្លះហ៊ានរហូតដល់ទៅក្លែងអត្តសញ្ញាណរបស់ខ្លួន កុហកខ្លួនឯង កុហកពូជពង្សវង្សត្រកូលឯង កុហកអ្នកដែលស្លាប់ទៅហើយ ប្រឌិតរឿងកែប្រវត្តិ តាំងខ្លួនជាកូនអធិរាជសំឡេងមាស ជាកូនអ្នកនិពន្ធ ជាកូនថៅកែផលិតកម្ម ដើម្បីតែប្រយោជន៍ គ្មានភាពអៀនខ្មាសក្នុងនាមជាមនុស្សសូម្បីតែបន្តិច ទោះជាប់ឈ្មោះជាចោរលួចកេរ្តិ៍របស់គេក៏ដោយ។ ពពួកមនុស្សអស់ទាំងនោះយល់អាក្រក់ថាល្អ យល់សថា…ខ្មៅ យល់ត្រូវថាខុស យល់ទោសថាគុណ យល់បុណ្យថាបាប ធ្វើឲ្យសង្គមច្របូកច្របល់ មិនដឹងនរណាជានរណា? បើអាចកែបានកែទៅ!»។

លោកបន្ថែមថា ពេលនេះ លោកសូមរំលឹកឡើងវិញនូវកម្រងបទចម្រៀងដ៏ពីរោះរណ្ដំដែលបានផលិតកាលពី ២៣ ឆ្នាំ កន្លងទៅ “ឱ ភ្នំពេញអើយ” ច្រៀង និងសំដែងដោយកំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ផលិតក្នុងឆ្នាំ ២០០១..! ទំនុកច្រៀងនេះក៏មានការទាស់ទែងខ្វែងយោបល់គ្នាថាជាកេរ្តិ៍មរតក ជាកម្មសិទ្ធិរបស់ខ្លួន រវាងចោរ និងម្ចាស់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


