ជីវិតកម្សាន្ដ
ស៊ឹម ស្រីនិច បញ្ជាក់ច្បាស់ៗ ខណៈមានការសង្ស័យបញ្ចប់អាជីពសិល្បៈជាថ្មី
គេចាំថា តារាសម្តែងរូបស្រស់កញ្ញា ស៊ឹម ស្រីនិច កាលពីកំឡុងពាក់កណ្ដាលឆ្នាំ ២០២១ នាងបានប្រកាសយ៉ាងភ្ញាក់ផ្អើលអំពីដំណឹងលាឈប់ពីអាជីពសិល្បៈដែលខំសាងកេរ្តិ៍ឈ្មោះឡើងអស់ពេលច្រើនឆ្នាំកន្លងមកនោះ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ថែមទៀត ថ្មីៗនេះ ស្រីនិច ស្រាប់តែលេចវត្តមានសម្តែងក្នុងរឿងខ្នាតធំបែបប្រវត្តិសាស្ត្រ«អប្សរាមហាអង្គរ»។

យ៉ាងណាមិញ កញ្ញា ស៊ឹម ស្រីនិច ក៏ធ្លាប់បានប្រកាសដែរថា ចាប់តាំងពីដើមឆ្នាំ មកដល់ខែកក្កដា រូបនាងខកខានថតអស់ចំនួន ១៥ រឿង ហើយ។ ដោយឡែកកាន់តែធ្វើឲ្យអ្នកគាំទ្រសង្ស័យនោះ តារាសម្តែង ស៊ឹម ស្រីនិច ហាក់បង្ហាញតម្រុយជាថ្មីពីការបញ្ចប់នូវអាជីពសិល្បៈរបស់ខ្លួន បន្ទាប់ពី នាងបានចូលប្រឡូកក្នុងអាជីពមួយនេះអស់រយៈពេលជិត ១០ ឆ្នាំ។

អ្នកគាំទ្រ បានដាក់ការសង្ស័យដែរថា តារាសម្ដែងរូបស្រស់ ស៊ឹម ស្រីនិច អាចនឹងឈប់ពីការសម្តែង ក្រោយពេលនាងថតបញ្ចប់រឿង«អប្សរាមហាអង្គរ» ដែលដឹកនាំដោយលោក ហ្វៃ សំអាង ដោយសារតែមានធុរៈផ្ទាល់ខ្លួន។ ទោះយ៉ាងណា ក៏មានអ្នកគាំទ្រមួយចំនួនទៀតចង់ឲ្យ ស្រីនិច នៅបន្តអាជីពសិល្បៈដូចដើម ដើម្បីបំពេញទីផ្សារអ្នកគាំទ្រផងដែរ។

ឆ្លើយប្រាប់កម្ពុជាថ្មីកាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ តារាស្រី ស៊ឹម ស្រីនិច បានបញ្ជាក់ថា សម្រាប់ការងារសិល្បៈ នាងនៅបន្តធ្វើដូចដើម គ្រាន់តែមិនសូវមានពេលវេលាច្រើនដូចកាលពីចូលសិល្បៈដំបូងៗ ទេ។ កញ្ញា ស៊ឹម ស្រីនិច បាននិយាយទៀតថា អ្វីដែលអាចចូលរួមចំណែកបាននៅក្នុងអាជីពសិល្បៈ គឺនាងនឹងចូលរួមដូចដើម។

ស្រីនិច និយាយបន្តថា «ខ្ញុំ មិនអាចមានពេលវេលាច្រើនដើម្បីចំណាយទៅលើសិល្បៈទេ អញ្ចឹងអ្វីដែលខ្ញុំទទួលធ្វើសុទ្ធតែក្តីស្រលាញ់ ហើយព្យាយាមចង់មានអ្វីដែលថ្មី ដែលល្អ សម្រាប់ទស្សនិកជនខ្មែរយើងយល់ដឹងពីវប្បធម៌ និងអរិយធម៌»។ ចំពោះមូលហេតុ ត្រូវបាន កញ្ញា ស៊ឹម ស្រីនិច បញ្ជាក់ដែរថា នាងត្រូវចំណាយពេលវេលាផ្ទាល់ខ្លួនខ្លះ ដើម្បីមុខរបររកស៊ីផ្សេងៗទៀតជាដើម។ ប៉ុន្តែលុះត្រាតែការងាររកស៊ីនោះខ្លួនស្រលាញ់ពេញចិត្តដែរ ទើបផ្តាច់ពីសិល្បៈទាំងស្រុងតែម្ដង។

កញ្ញា ស៊ឹម ស្រីនិច បន្ថែមថា បច្ចុប្បន្នមានបណ្ដាក្រុមហ៊ុន ផលិតកម្ម និងស្ថានីយទូរទស្សន៍មួយចំនួន បានទាក់ទងហៅថតសម្តែងជាបន្តបន្ទាប់ គ្រាន់តែរឿងភាគត្រូវការពេលវេលាច្រើនក្នុងការថត ដូច្នេះនាងពុំមានពេលគ្រប់គ្រាន់ឡើយ។ នាងថា គ្រាន់តែរឿង«អប្សរាមហាអង្គរ» បានចំណាយពេលវេលាយ៉ាងច្រើនក្នុងការហាត់រៀន ក៏ដូចជាការសម្តែង ហេតុនេះទើបនាងមិនទាន់មានពេលគ្រប់គ្រាន់ទទួលរឿងថ្មី។ ក្នុងនោះ បើសិនរឿងថ្មីណាដែលជាទីចាប់អារម្មណ៍ ឬមានចំណុចណាល្អសម្រាប់ខ្លួន នាងនឹងឆ្លៀតពេលសម្ដែង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


