ជីវិតកម្សាន្ដ
បវរកញ្ញា រ៉េត ស្រីនាថ តំណាងកម្ពុជាចេញទៅប្រកួត Miss CosmoWorld 2023នៅម៉ាឡេស៊ី
ដូចការគ្រោងទុកទីបំផុតបវរកញ្ញាតំណាងប្រទេសកម្ពុជាកញ្ញា រ៉េត ស្រីនាថ ប្អូនស្រីបង្កើត រ៉េត សារីតា បានឡើងយន្តហោះចេញទៅប្រកួតសម្រស់កម្មវិធី Miss CosmoWorld 2023 លើឆាកអន្តរជាតិនៅលើទឹកដីម៉ាឡេស៊ី។

ការចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិរបស់បវរកញ្ញា រ៉េត ស្រីនាថ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមានការចូលរួមជូនដំណើរពីសំណាក់មិត្តភក្តិមួយចំនួន ខណៈបងស្រីបង្កើតកញ្ញា រ៉េត សារីតា បានជូនពរប្អូនស្រីឲ្យជោគជ័យលើការប្រកួតឆាកអន្តរជាតិ និងបានស្នើសុំការគាំទ្រផ្តល់កម្លាំងចិត្តពីសំណាក់ប្រជាជនកម្ពុជា។
តួយ៉ាងថ្ងៃប្អូនស្រីចេញដំណើរកញ្ញា រ៉េត សារីតា បានលើកឡើងថា“ជូនពរប្អូនស្រីបណ្តូលចិត្តខ្ញុំជោគជ័យលើវេទិកាអន្តរជាតិមួយនេះចូលរួមគាំទ្រប្អូនស្រីរបស់នាងខ្ញុំផងរំភើបណាស់“។

ដោយឡែកអ្វីចាប់អារម្មណ៍ កញ្ញា ស្រីនាថ មិនត្រឹមតែបង្ហាញភាពជឿជាក់ដោយស្នាមញញឹមទេនាងក៏បានរំលេចសម្រស់ជាមួយការបង្ហាញទង់ជាតិកម្ពុជាដោយភាពថ្លៃថ្នូរបង្ហាញភាពជាកុលស្រ្តីទៅកាន់ឆាកអន្តរជាតិ។
គួរបញ្ជាក់ថាកញ្ញា រ៉េត ស្រីនាថ ជាប្អូនស្រីរបស់បង្កើតរបស់កញ្ញា រ៉េត សារីតា (MUC 2020) ត្រូវបានជ្រើសរើសក្លាយជា Miss Cosmo World Cambodia 2023 តំណាងឲ្យស្រ្តីនៃប្រទេសកម្ពុជាចូលរួមការប្រកួត Miss CosmoWorld 2023 នៅប្រទេសម៉ាឡេស៊ី។

កញ្ញា រ៉េច ស្រីនាថ កន្លងមកត្រូវបានគេដឹងថា នាងក៏ធ្លាប់ប្រឡូកក្នុងវិស័យបវរកញ្ញាគឺ បានចូលរួមក្នុងការប្រកួតMiss Grand Cambodia 2017 ដែលកាល នោះ កញ្ញា ស្រីនាង ទើបមានអាយុ ១៨ឆ្នាំប៉ុណ្ណោះហើយក៏ទទួលបានជ័យលាភីTop៦។ កញ្ញា រ៉េត ស្រីនាថ មិនត្រឹមតែមានរូបរាងស្អាតកម្ពស់ខ្ពស់ សម្បុរស្រអែមនោះទេ តែនិយាយពីចំណេះវិញគឺពេញខ្លួនមិនចាញ់បងស្រីឡើយ។

បច្ចុប្បន្នកញ្ញា រ៉េត ស្រីនាថ គឺមានអាយុ ២៦ឆ្នាំ កម្ពស់ ១,៦៧ម៉ែត្រ នឹងអាចនិយាយបានដល់ទៅ ៥ភាសាមានដូចជា, អង់គ្លេស ,បារាំង ,ចិន បាគីស្ថាន បូករួមជា មួយភាសាដើមកំណើតខ្មែរផងដែរ។ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាកំពុងបង្ហាញការអបអរ ព្រោះរូបសម្រស់ និងសមត្ថភាពរបស់នាង ដោយគេរំពឹងថាអាចនឹងដណ្តើមបានតំណែងមួយក្នុងកម្មវិធីនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


