ជីវិតកម្សាន្ដ
កូនប្រុសជាប់បាក់ឌុប ខាត់ សុឃីម ថា ចិញ្ចឹមមិនអត់ប្រយោជន៍ទេ
បន្ទាប់ពីទទួលលទ្ធផលកូនប្រុសជាទីស្រលាញ់ប្រឡងជាប់បាក់ឌុប តារាចម្រៀងស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្ដែងអារម្មណ៍រំភើបខ្លាំង ខណៈអ្នកនាងចាត់ទុកថានេះជាលទ្ធផលដ៏ប្រសើរ និងជាទីមោទនៈសម្រាប់ក្រុមគ្រួសារ។

ក្រៅតែពីការបង្ហាញអារម្មណ៍ដ៏រំភើប តារាស្រីមានប្រជាប្រិយភាពអ្នកនាង ខាត់ សុឃីម និងស្វាមី ក៏បានរៀបចំការអបអរយ៉ាងសប្បាយរីករាយសម្រាប់កូនប្រុសរបស់ខ្លួនឈ្មោះ ស្កាយ ទៀតផង។ អ្នកនាង ខាត់ សុឃីម បានបង្ហាញស្នាមញញឹមភ្ជាប់ខ្លឹមសារថា កូនរបស់នាង ស្កាយ ពិតជាធ្វើបានល្អ ដោយមិនឲ្យនាងជាម្តាយអស់សង្ឃឹមឡើយ។

អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ពីអារម្មណ៍ខ្លួនថា «កូនប្រុសខ្ញុំធ្វើបានហើយ កូនអើយពិតជាចិញ្ចឹមមិនអត់ប្រយោជន៍មែន កូនប្រុសម៉ាក់ប៉ា thank you my love»។ រឿងអ្នកគាំទ្រកត់សម្គាល់ និងសរសើរតារាពហុជំនាញជើងចាស់រូបនេះទៀតនោះ ព្រោះនាងជាម្តាយដែលចិញ្ចឹមកូនបានល្អ ស្តាប់តាមដំបូន្មានម្តាយ-ឪពុក ខណៈឆ្នាំនេះកូនប្រុសច្បងត្រូវបន្តការសិក្សាចូលសាកលវិទ្យាល័យផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២៣ ដោយមានបេក្ខជនជាប់សរុបចំនួន ៧២.៨៩ ភាគរយ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១,៦៧៣ នាក់, និទ្ទេស B ចំនួន ៦,៩៦៤ នាក់ និងនិទ្ទេស C ចំនួន ១៨,៣០៨ នាក់៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


