ជីវិតកម្សាន្ដ
សំណើរតារាពហុជំនាញ ខាត់ សុឃីម សុំឱ្យលោក ហ្វៃ សំអាង ផលិតរឿងដែលកម្ពុជារងការឈ្លានពាន ត្រូវបានយកទៅពិភាក្សាឆ្លងយោបល់
ថ្មីៗនេះ តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមុខស្នើដល់ផលិតករភាពយន្តជើងចាស់ល្បីឈ្មោះលោក ហ្វៃ សំអាង ដោយសុំឱ្យផលិតសាច់រឿងនៃការឈឺចាប់របស់ប្រជាជាតិខ្មែរ ពាក់ព័ន្ធនឹងការឈ្លានពានរបស់សៀម មកលើបូរណភាពទឹកដីកម្ពុជា ដោយស្នើរដូច្នេះថា “បងប្រុសហ្វៃសំអាងផលិតសាច់រឿង (២៤.០៧ .២០២៥) ជាតិខ្មែរឈឺចាប់ជាមួយចោរសៀមមួយរឿងមកបង”។

មិនមែនជាលើកដំបូងឡើយ សម្រាប់សកម្មភាពឈ្លានពានរបស់ទ័ពសៀមមកលើអធិបតេយ្យភាពខ្មែរ ប៉ុន្តែក្នុងឆ្នាំ២០២៥នេះ កងទ័ពសៀមដែលក្តោបក្តាប់ដោយមហាក្សត្រនៃប្រទេសមួយនេះ បានបង្កើនសកម្មភាពឈ្លានពានកម្ពុជាកាន់តែខ្លាំង និងឃោរឃៅបំផុតមកលើកម្ពុជា។
ជាក់ស្តែង ក្នុងសង្គ្រាមឈ្លានពានរបស់ទ័ពថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់មានបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥ កងទ័ពថៃ បានប្រើសព្វាវុធទំនើបៗរបស់ខ្លួនជាច្រើនប្រភេទ ដែលរួមមានយន្តហោះចម្បាំង F-16 ក៏ដូចជាប្រើផ្សែងពុល ដែលសុទ្ធសឹងជាអាវុធប្រឆាំងនឹងមនុស្សជាតិ មកលើកងទ័ព និងរាស្ត្រកម្ពុជា ជាកំរោលជាទីបំផុត។
មិនតែប៉ុណ្ណោះ ក្រោយបទឈប់បាញ់ កងទ័ពថៃ បានប្រើល្បិចសុំចាប់ដៃបញ្ចប់ជម្លោះជាមួយកម្ពុជា ដើម្បីចាប់ខ្លួនវីរៈកងទ័ពខ្មែរសរុបប្រមាណ២១ រូប ខណៈកាលពីចុងខែកក្កដា បញ្ចូនសាកសពយោធិនមួយរូប និងកាលពីដើមខែសីហា បញ្ជូនយោធិនមកកម្ពុជាវិញ ២រូប ជាមួយនឹងសភាពធ្វើឱ្យមហាជនកម្ពុជាសង្វេគជាពន់ពេក។ ខណៈបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធក៏កំពុងបន្តដំណើរការនិតិវិធីជំរុញឱ្យកងទ័ពថៃ ឆាប់បញ្ជូនយោធិនខ្មែរសេសសល់មកកម្ពុជាវិញ។
ដោយក្តីឈឺចាប់ឥតឧបមាមិនខុសគ្នាពីជនរួមជាតិខ្មែរ តារាពហុជំនាញរូបនេះ មិនត្រឹមតែចេញមុខស្នើសុំប៉ុណ្ណោះទេ ថែមទាំងប្រកាសថា បើសិនផលិតរឿងតាមសំណើរបានមែន ខ្លួន រួមនិងក្រុមគ្រួសារ មិនយកកម្រៃថតនោះឡើយ។
តបនឹងសំណើរនេះ លោក ហ្វៃ សំអាង បានសម្តែងការអរគុណដល់អ្នកនាង ខាត់ សុឃីម ដែលនឹកឃេីញដល់លោក ក្នុងគ្រាត្រូវការស្នើសុំផលិតករផលិតរឿងទាក់ទងនឹងជាតិ។ យ៉ាងណា ទាក់ទងនឹងការផលិតកុនទាក់ទងនឹងសាច់រឿងនេះ លោកកំពុងសិក្សា ពិភាក្សា និងដាក់សំណើរទៅកាន់ថ្នាក់ដឹកនាំជាមុនសិន។
លោក ហ្វៃ សំអាង បន្ថែមថា “អរគុណច្រេីនចំពោះទឹកចិត្តបងប្អូនជនរួមជាតិយេីងដែលមានឆន្ទៈមនសិការស្នេហាជាតិមាតុភូមិ រួមសាមគ្គីគ្នាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត កម្ពុជាឈ្នះលេីសមរភូមិមុខ និងសមរភូមិការទូត”។
សូមបញ្ជាក់ដែរថា កងទ័ពថៃបានបើកការឈ្លានពានកម្ពុជានៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥ ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួស ខណៈពលរដ្ឋភៀសសឹកកម្ពុជាជាង ១៧មុឺននាក់ ត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង មិនអាចប្រកបរបរចិញ្ចឹមជីវិត។
ថៃបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមតាមរយៈការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុលរំលោភច្បាប់អន្តរជាតិ ហើយថែម ទាំងបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ដែលត្រូវបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូផងដែរ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


