ជីវិតកម្សាន្ដ
ខាត់ សុឃីម សន្យាជួយផ្សាយផលិតផលខ្មែរឥតគិតថ្លៃ និងស្នើអ្នកពាក់ព័ន្ធបន្តពង្រឹងគុណភាព ពង្រីកការផ្សព្វផ្សាយ
ដើម្បីរួមចំណែកផ្សព្វផ្សាយ និងគាំទ្រដល់ការពង្រីកទីផ្សារផលិតផលិតផលខ្មែរ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមុខទទូចសុំទៅកាន់អ្នកពាក់ព័ន្ធនានា មិនថាសាធារណជនខ្មែរក្នុងស្រុក-ក្រៅស្រុក អ្នកសិល្បៈ អ្នកផលិតមាតិកា និងសារព័ត៌មាន គប្បីចូលរួមទាំងអស់គ្នាកមក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្មែរ តាមមធ្យោបាយនានាដែលអាចធ្វើបាន។ ហេតុនេះ ក្នុងនាមជាសិល្បការិនីមួយរូបដែរ អ្នកនាងក៏ប្រកាសចូលរួមដូចគ្នា ដោយសន្យាថា នឹងជួយផ្សព្វផ្សាយគ្រប់ផលិតផលរបស់ខ្មែរមិនគិតថ្លៃ។

ក្រោយទទួលការមាក់ងាយប្រមាថពីអ្នកក្បែរខាងកម្ពុជា (សៀម) ថារស់បានដោយសារផលិតផលរបស់គេ មហាជនខ្មែរទាំងក្នុងនិងក្រៅស្រុក បានស្រាក់ដៃគ្នា ឈប់គាំទ្រផលិតផលផ្ទះលេខ២ ដោយងាកមកបង្កើនការផលិត និងគាំទ្រផលិតផលរបស់ជាតិវិញ។ ខណៈអ្នកមានធនធានមួយចំនួន ក៏ចាប់ផ្តើមងាកមកផ្តោតការបង្កើតម៉ាកផលិតផលរបស់ខ្លួន ដែលប្រើធនធានក្នុងស្រុកដើម្បីផលិត ឯសាធារណជនទៀតសោត ក៏រួមគ្នាជាធ្លុងមួយ ឈប់ប្រើ ឈប់នាំចូល ហើយជួយផ្សព្វផ្សាយផងដែរ។
ដោយមើលឃើញស្មារតីរួមចំណែកដ៏ផុសផុលនេះ តារាពហុជំនាញ ខាត់ សុឃីម បានទទូចលើផ្នែកពាក់ព័ន្ធចំនួន៣ ៖
– បើជាម្ចាស់រោងចក្រសិប្បកម្ម ត្រូវខិតខំប្រឹងប្រែងផលិតផលិតផលខ្មែរឱ្យកាន់តែល្អ និងពង្រីកការចែកចាយលើទីផ្សារ។
– បើជាអាជីវករ ត្រូវជួយផ្សព្វផ្សាយផលិតផលខ្មែរ តាមរយៈការនាំយកមកដាក់លក់លើទីផ្សារ និងណែនាំដល់អតិថិជន។ ឯអ្នកបើក Mart កាន់តែងាយស្រួល គឺអាចនាំចូលផលិតផលខ្មែរតាំងបង្ហាញលក់ ដើម្បីជាផ្នែកមួយជួយផ្សព្វផ្សាយផលិតផលខ្មែរផង។
– តែបើជាអ្នករស់នៅក្រៅស្រុក អ្នកផលិតមាតិកា អ្នកសារព័ត៌មាន ពិសេសអ្នកសិល្បៈដែលជាអ្នកដែលមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយស្រាប់ អ្នកនាង ខាត់ សុឃីម ស្នើរឱ្យចូលរួមចំណែកផ្សព្វផ្សាយផលិតផលខ្មែរតាមដែលអាចធ្វើទៅបាន ក្នុងន័យលើកតម្កើង និងបង្កើនការផលិតផល ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផង។
អ្នកនាង ខាត់ សុឃីម បញ្ជាក់ដែរថា សម្រាប់ម្ចាស់ផលិតផលខ្មែរ ដែលមានបំណងចង់ឱ្យខ្លួនជួយផ្សព្វផ្សាយ អាចទាក់ទងបានតាមរយ:លេខទូរស័ព្ទ ០១១/០៨៦ ៦២ ២២ ២១ ឬ ០៧១ ៦៦ ២២ ២២១។
តាមរយ:សកម្មភាពនេះ ក៏ទទួលការសាទរនិងគាំទ្រយ៉ាងខ្លាំងពីមហាជនផងដែរ ស្របក្នុងពេលដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងបង្ហាញកម្លាំងសាមគ្គីខ្មែរជួយខ្មែរ។ ម្យ៉ាងទៀត ក្រៅពីពិភពសិល្បៈកម្សាន្ត សិល្បករខ្មែរ ក៏ត្រូវបានចាត់ទុកជាតួអង្គដ៏មានឥទ្ធិពលក្នុងការចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលជាតិខ្មែរ ឱ្យបានដល់សាធារណជន និងទីផ្សារផ្សេងៗផងដែរ៕ ចាន់រ៉ា
មិនពិបាករកផលិតផលខ្មែរឡើយ ព្រោះផ្សារពាណិជ្ជកម្ម “CambodiaTrade” មានលក់ផលិតផលក្នុងស្រុក ១០០%
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


