ជីវិតកម្សាន្ដ
ង៉ែត សុវណ្ណលីតា ប្រកាសប្ដឹងផ្លូវច្បាប់ចំពោះជនអនាមិកយករូបថតខ្លួនកាត់ត ប្រព្រឹត្តរឿងមិនល្អ
ថ្មីៗនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើល បន្ទាប់ពីធ្លាយដំណឹងថា តារាសម្តែងជើងចាស់អ្នកនាង ង៉ែត សុវណ្ណលីតា ជួបរឿងមិនសប្បាយចិត្ត ដោយត្រូវជនអនាមិកយករូបថតទៅកាត់ត ប្រព្រឹត្តរឿងមិនល្អ ប៉ះពាល់កិត្តិយសអ្នកនាង។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាសម្តែងអ្នកនាង ង៉ែត សុវណ្ណលីតា បាននិយាយថា ថ្មីៗនេះ អ្នកនាងបានជួបរឿងដ៏ហួសចិត្តបំផុត។ ក្នុងនោះ រូបភាពមួយចំនួនរបស់អ្នកនាង ត្រូវបានជនខិលខូចយកទៅកាត់តដាក់ក្នុងគ្រុបតេឡេក្រាម ដោយមានទាំងរូបភាពពិត និងកាត់ត ថែមទាំងលេខទូរស័ព្ទរបស់តារាសម្តែងរូបនេះទៀតផង។ ករណីនេះ អ្នកនាង ង៉ែត សុវណ្ណលីតា បញ្ជាក់ថា ជាចេតនាបំផ្លាញកិត្តិយសរបស់អ្នកនាងយ៉ាងពិតប្រាកដ។

ងាកទៅមើលនៅលើទំព័រហ្វេសប៊ុកអ្នកនាង ង៉ែត សុវណ្ណលីតា បានឲ្យដឹងដែរថា «បើមិនមានគេប្រាប់ទេ ប្រហែលជាខ្ញុំមិនដឹងខ្លួនឯងសោះថាមានរូបនៅគ្រុបលក់….. ខ្ញុំសូមមេត្តាផងចុះ ខ្ញុំមិនដែលធ្វើអាក្រក់ដាក់អ្នកណាទេ សូមកុំមកបំផ្លាញកេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំអី សូមកុំយករូបខ្ញុំទៅធ្វើជាអាជីវកម្មរបស់អ្នកអី សូមជួយលុបរូបខ្ញុំចេញឲ្យអស់ផង»។

អ្នកនាង ង៉ែត សុវណ្ណលីតា បានព្រមានផ្លូវច្បាប់ទៀតថា បើមិនអ៊ីចឹងទេ នាងនឹងធ្វើទៅតាមផ្លូវច្បាប់ហើយ។ អ្នកនាង បង្ហាញការហួសចិត្តថា ឆ្ងាញ់ត្រង់យករូបនាងទៅកាត់ត ថែមទៀត។ អ្នកនាង ថា «អាណិតផងលោកម្ចាស់អើយ បងប្អូនជួយស៊ែរឲ្យពួកវាឃើញផង កុំឲ្យវាភ្លើអ៊ីចឹង»។

តារាសម្តែងរូបនេះ បញ្ជាប់បន្ថែមថា «យករូបឯងហាត់ប្រាណទៅកាត់តទៀត អាប្រកាច់ និង ឡានកិន អាសូរតែឯងអត់ប្ដី អត់កូនចៅទៅយកឯងកាត់តវាទំនងតិចនេះឯងអាយុ ៤៥ ហើយ វាមើលឃើញមិចវាអាចោរពស់ចិក បងប្អូនជួយជេរម្នាក់ម៉ាម៉ាត់ រកពាក្យជេរអត់ត្រូវសោះ អង្គុយហួសចិត្តហ្មងខ្ញុំ»។ ក្នុងនោះ អ្នកនាង ថា បានរៀបចំពាក្យបណ្តឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃហើយ ដើម្បីធ្វើតាមផ្លូវច្បាប់៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


