ជីវិតកម្សាន្ដ
ហ្វេនព្រួយបារម្ភ V ខណៈកាតព្វកិច្ចយោធារបស់លោក គឺជាអង្គភាពប្រឆាំងភេរវកម្ម
V បាននិយាយអំពីការងាររបស់លោកទាក់ទងនឹងការចូលរួមក្រុមកាតព្វកិច្ចពិសេស ដោយត្រូវបម្រើយោធានៅប្រទេសកូរ៉េខាងត្បូងឆាប់ៗ ខណៈពេលដែល ARMY ទូទាំងពិភពលោកមានការព្រួយបារម្ភនឹងសមាជិកក្រុម BTS រូបនេះយ៉ាងខ្លាំង។

Big Hit Music ធ្លាប់បានប្រកាសជាផ្លូវការប្រាប់ដល់ ARMYs ជាមួយនឹងការចុះឈ្មោះចូលយោធារបស់សមាជិក BTS បួននាក់ដែលនៅសល់គឺ RM, Jimin, V និង Jungkook រួចហើយនៅក្នុងខែវិច្ឆិកា។ ហើយពួកគេបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីដំណើរការនេះទេ លើកលែងតែ Jimin និង Jungkook នឹងត្រូវបានព្រាង ប្រព័ន្ធដៃគូដែលនឹងត្រូវបែងចែកទៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងអង្គភាពតែមួយ។
លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានចេញព័ត៌មានថា V ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងក្រុមកាតព្វកិច្ចពិសេស ដែលជាអង្គភាពប្រឆាំងភេរវកម្មផ្ទាល់ក្រោមការត្រួតពិនិត្យរបស់ Blue House ខណៈដែល ARMY មួយចំនួនមានការសង្ស័យ និងបានសម្តែងការព្រួយបារម្ភអំពីព័ត៌មាននេះ។ ដោយសារតែភ្នាក់ងារនេះមានកម្មវិធីបណ្តុះបណ្តាលយ៉ាងតឹងរ៉ឹង ហើយជារឿយៗត្រូវបានចូលរួមនៅក្នុងប្រតិបត្តិការដែលមានហានិភ័យខ្ពស់មិនធម្មតានផោះទេ។
ក្នុងនោះផងដែរ V ក៏បាននិយាយជាពិសេសអំពីការភ័យខ្លាចរបស់លោកចំពោះកម្ពស់នៅលើគណនីផ្ទាល់របស់ក្រុម Weverse ។ អ្នកគាំទ្របានបញ្ចេញមតិថា ពួកគេមានការព្រួយបារម្ភ ពីព្រោះការបណ្តុះបណ្តាល SDT តម្រូវឲ្យរៀនវាយកម្ទេចអគារ និងឧទ្ធម្ភាគចក្រ ប៉ុន្តែ V បានបន្ទរពីការព្រួយបារម្ភរបស់ Army ហើយបាននិយាយថា គាត់នឹងត្រលប់មកវិញដោយសុខភាពល្អ។
យ៉ាណាមិញក្រោយបានឮពីការអះអាងរបស់ V រួចរាល់ អ្នកគាំទ្រហាក់ធូរទ្រូង និងមានមោទនភាពយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់លោកចំពោះកាតព្វកិច្ចយោធា។ អ្នកគាំទ្រសូមជូនពរឲ្យសមាជិកក្រុម BTS មានសុខភាពល្អនិងសុវត្ថិភាពរហូតរហូតដល់ពេលដែលអាចជួបគ្នាម្តងទៀតប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖thethaiger
ចុចអាន៖Jisoo បង្ហោះអបអរ ក្រោយ YG ប្រកាសបន្តកុងត្រាថ្មីរបស់ BLACKPINK
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


