Connect with us

ជីវិតកម្សាន្ដ

លោក ហ៊ុយ យ៉ាឡេង ចង់ឃើញបណ្តាផលិតករ ចិនសហការលើវិស័យភាពយន្តនៅកម្ពុជា

បានផុស

នៅ

វិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្នហាក់កំពុងមានភាពរីកកម្រើកឡើងវិញជាបណ្តើរៗក្រោយដំណាក់កាលកូវីដ-១៩ ត្រូវបានស្ងប់ស្ងាត់។ ជាមួយគ្នានេះ ផលិតករខ្មែរបានដាក់ក្តីរំពឹងថា វិស័យភាពយន្តអាចនឹងមានពន្លឺ រីកចម្រើនបន្ថែម ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាផលិតករភាពយន្តខ្មែរ ក៏ចង់ឃើញពីកិច្ចសហការរវាងបណ្តាផលិតករកចិនលើវិស័យភាពយន្ត នៅក្នុង​ស្រុកខ្មែរផងដែរ។ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករល្បីឈ្មោះតាមរយ:រឿង”ដើម្បីកូន”ចង់ឲ្យផលិតករចិន​សហការថតភាពយន្តនៅស្រុកខ្មែរ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានភាពច្បាស់លាស់ណាមួយនៅឡើយទេ។

លោក ហ៊ុយ យ៉ាឡេង មើលឃើញថា មិត្តចិនហាក់ដូចស្រលាញ់ដល់ រឿងដើម្បីកូន ដោយបានបានអញ្ជើញលោក ទៅហ្វូជានម្តងទៀតអស់រយៈ ពេល៧ឆ្នាំហើយ ដែលភាពយន្តខ្ញុំតែងត្រូវបានមិត្តចិនផ្តល់កិត្តិយសទៅចូលរួម​មហោស្រព​ភាពយន្តមាន ដូចជាខេត្តគួនមិង ខេត្តហ្វូជាន និងក្រុងប៉េកាំងផងដែរ។

លោកបញ្ជាក់ថា “ខ្ញុំបានស្គាល់ផលិតករចិនច្រើនតែរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់បានជួបមិត្តចិនណា​ដែលចង់ទិញ​ភាពយន្តខ្ញុំ ទៅបញ្ចាំង និងមកសហការថតភាពយន្តនៅស្រុកខ្មែរទេតែខ្ញុំនៅតែមានសង្ឃឹមពេលមួយនោះ នឹងមកដល់​ហើយភាពយន្តខ្មែរនឹងមានពន្លឺ”។

សូមបញ្ជាក់ថា កន្លងមកខ្សែភាពយន្តរឿង “ដើម្បីកូន” របស់លោក ហ៊ុយ យ៉ាឡេង ទទួលបានពានរង្វាន់ Special Jury Award 2023 នាមហោស្រពភាពយន្តអន្តរជាតិអាស៊ាន (2023 ASEAN Internationa l Film Fe stival Award) ក្នុងប្រទេសម៉ាឡេស៊ី។ ក្រៅពីទទួលបាននូវពានរង្វាន់ពិសេសរបស់គណ:មេប្រយោគ​លោកក៏បាន​ជាប់ឈ្មោះជាបេក្ខភាពឈានទៅដណ្ដើមពានរង្វាន់តារាសម្ដែងឆ្នើម Best Actor នៅក្នុងមហោស្រពនេះផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម