ជីវិតកម្សាន្ដ
Hwang Jung Eum បង្ហាញមុខលើកដំបូង ចាប់តាំងពីប្រកាសលែងលះស្វាមីជាសាធារណៈ
នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៤នេះ តារាសម្ដែងស្រី Hwang Jung Eum បានបង្ហោះរូបភាពស្លៀកពាក់ពណ៌ក្រហមមួយសន្លឹកនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង ខណៈដែលរូបថតនោះបង្ហាញពីចរិតបែបម៉ឺងម៉ាត់ ខុសឆ្ងាយពីមុន។

Hwang Jung Eum បានដាក់ចំណងជើងលើការបង្ហោះរបស់នាងដោយបង្ហាញថារូបថតនោះគឺជារូបថតពី K-Drama ដែលនឹងមកដល់ក្រោមចំណងជើងថា Reborn of the Seven។ អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញវត្តមាននាងមកសម្ដែងវិញ បើទោះបីជាពេលនេះនាងលែងលះគ្នាក៏ដោយ ក៏តារាស្រីរូបនេះ នៅតែធ្វើសកម្មភាពរបស់នាង ដើម្បីផ្សព្វផ្សាយ K-Drama បង្ហាញពីអាជីពបច្ចប្បន្នផងដែរ។
យ៉ាងនេះក្ដី ការបង្ហោះរបស់នាងត្រូវគេចាត់ទុកថាជាការបង្ហោះលើកដំបូងរបស់តារាស្រីរូបនេះ ចាប់តាំងពីចោទប្រកាន់ប្តីរបស់នាងថាពីបទបោកប្រាស់ទំនុកចិត្ត ក្រោយមក Hwang Jung Eum ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់ផ្តើមដំណើរការលែងលះគ្នាឲ្យដាច់ស្រេច។
ទន្ទឹមនឹងនេះ Reborn of the Seven គឺជា K-Drama ដែលត្រូវបានគេរាយការណ៍ថា ជាភាពយន្តសងសឹក ហើយជា K-Drama ដំបូងរបស់ Hwang Jung Eum ចាប់តាំងពីមានដំណឹងថានាងលែងលះជាសាធារណៈឡើងមក៕

អ្នកអាចទស្សនា Trailer របស់ K-Drama នៅក្នុងតំណភ្ជាប់ខាងក្រោម៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taemin ក្រុម SHINee ផ្ញើសារដល់អ្នកគាំទ្រ ក្រោយចាកចេញពី SM ជាទ្រនំស្នាក់អស់១៦ឆ្នាំ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


