ជីវិតកម្សាន្ដ
ត្រឹម១សប្តាហ៍Tho Meet បញ្ចេញ៣បទអបអរបុណ្យចូលឆ្នាំខ្មែរ
លោកTho Meetដែលត្រូវបានគេស្គាល់គ្រប់គ្នាថា ជាអ្នកនិពន្ធប្រចាំផលិតកម្មហង្សមាសត្រូវបានប្រភពបង្ហើបថា ប្រើពេលត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះលោកបានបញ្ចេញស្នាដៃបទចម្រៀងចំនួន៣បទឲ្យតារាចម្រៀង៣រូបខណៈមានរសជាតិប្លែកខុសពីបទចម្រៀងស្នាដៃមុនៗ។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះលោកTho Meet បានចេញបទថ្មីឲ្យតារាចម្រៀងស្រីកញ្ញា ប៉ាច គឹមមួយ ដែលបទនោះមានចំណងជើងថា “គ្រាន់តែរើសប្ដីសោះម៉ែគិតបែកផ្សែង” ជាចង្វាក់ប្រជាប្រិយ ដែលប្រិយមិត្តជាច្រើនសរសើរថា ប្លែកពីរោះ ទាំងស្ទីលរបស់តារាចម្រៀង និងការថត មើលទៅប្លែកអារម្មណ៍។

ទន្ទឹមគ្នានេះដែរកាលពីប៉ុន្មានថ្ងៃមុននេះ លោកក៏ទើបចេញបទថ្មីឲ្យតារាចម្រៀងលោក ចាន់ មករា និង រ៉ន ចាន់ឌីន បទ “ឆ្នាំថ្មីកុំជេរប្ដី” និងបទ “កត្តិកចាំស្នេហ៍”។ ដោយទាំង៣បទខាងលើសុទ្ធជាចង្វាក់ប្រជាប្រិយ។
លោក Tho Meet ឲ្យដឹងថា ទាំង៣បទខាងលើគឺលោកធ្វើជាពិសេសសម្រាប់ផ្ដល់ជូនប្រិយមិត្តសម្រាប់រាំលេងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
អ្នកនិពន្ធបានអះអាងថា លោកបានត្រៀមបទជាច្រើនទៀតរួចរាល់ហើយ។ លោកថា នេះគឺបទសម្រាប់អបអរបុណ្យចូលឆ្នាំខ្មែរហើយតាមពិតគឺខ្ញុំមានបទច្រើនទៀត តែទើបចេញបាន៣បទនេះ តិចទៀត នឹងចេញបន្តបន្ទាប់ទៀត”។

ជាការកត់សម្គាល់កន្លងមកគេឧស្សាហ៍ឃើញ Th o Meetធ្វើតែបទចម្រៀងតែប្រភេទមនោសញ្ចេត នាប៉ុណ្ណោះឲ្យតារាចម្រៀងជាច្រើនដូចជា, នី រតនា ធែល ថៃ ,សុខ ស្រីនាង និង ប៉ាច គឹមមួយ ជាដើម ។ ប៉ុន្តែមួយរយៈចុងក្រោយនេះលោកបានប្ដូរស្ទើរ ១៨០ដឺក្រេដោយលោកបានរួមបញ្ចូលប្រភេទបទរសជាតិថ្មីទៀតជារបៀបបែបប្រជាប្រិយ ចង្វាក់កន្ទ្រឹមជាដើម៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


