ជីវិតកម្សាន្ដ
លោក ចា រិទ្ធី គោរពអរគុណ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភរថយន្តក្រុង ១ គ្រឿង ដល់ក្រុមបាល់ទាត់តារាកម្ពុជា
ដើម្បីជាការលើកទឹកចិត្តនៅក្នុងសកម្មភាពសប្បុរសធម៌ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា នីតិកាលទី៧ បានឧបត្ថម្ភរថយន្តក្រុង ១ គ្រឿង ដល់ក្រុមបាល់ទាត់ «តារាកម្ពុជា»។ នេះបើតាមការបញ្ជាក់ និងថ្លែងអំណរគុណពីលោក ចា រិទ្ធី។

លោក ចា រិទ្ធី ដែលជាតារាសម្តែងជើងចាស់ និងជាអ្នកផលិតកម្មវិធីកម្សាន្តបានលើកឡើងថា នេះជារថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ក្រុមបាល់ទាត់ «តារាកម្ពុជា» ដើម្បីធ្វើដំណើរទៅប្រកួតមិត្តភាពសប្បុរសធម៌ និងជួយការងារសង្គមតាមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា។
លោក ចា រិទ្ធី បានបន្ថែមទៀតថា “ខ្ញុំបាទតំណាងឱ្យក្រុមបាល់ទាត់ តារាកម្ពុជា ទាំងអស់គ្នា សូមគោរពអរគុណសម្តេចពុកខ្លាំងបំផុត សូមគោរពជូនពរសម្តេចមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់ដើម្បីជាម្លប់ដល់កូនចៅទូទាំងប្រទេស”។

ចំណែកតារាចម្រៀងលោក ខេម បានលើកឡើងដែរថា រថយន្តសម្រាប់ដឹកកីឡាករបាល់ទាត់ «តារាកម្ពុជា» ក្នុងការងារសង្គម និងការងារសប្បុរសធម៌ ដែលជាអំណោយដ៏ថ្លៃថ្លាឧបត្ថម្ភដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គោរពជូនពរសម្ដេចពុក សម្ដេចម៉ែ និងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខសាន្ត សុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាម្លប់សម្រាប់កូនចៅរហូតតទៅ។

លោក ខេម និយាយទៀតថា ពួកយើងនឹងនៅតែបន្តគ្រប់ការងារសកម្មភាពសង្គម និងការងារសប្បុរសធម៌ ដើម្បីសង្គមជាតិ និងដើម្បីប្រទេសកម្ពុជាចូលរួមលេងកីឡាដើម្បីជៀសឆ្ងាយពីគ្រឿងញៀនដើម្បីសុខភាពកីឡារស់ក្នុងសន្តិភាព៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?