ជីវិតកម្សាន្ដ
ពេជ្រ សោភា ចង់បានកូនអត់ប្តី តាមបែប វ៉ាង ស្រីណូ
បន្ទាប់ពីផ្ទុះនូវរឿងរ៉ាវដ៏ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលក្រោយធ្លាយដំណឹង តារាសម្តែង វ៉ាង ស្រីណូ មានផ្ទៃពោះ ៨ខែ អត់ទាន់ឃើញមុខប្តី ឬដំណឹងរៀបការ ស្រាប់តែ តារាចម្រៀងអ្នកនាងពេជ្រ សោភា បានបង្ហាញបំណងចង់បានកូនដូច ស្រីណូ ផងដែរ។

ទោះបីតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហាញតម្រុយដោយចង់បានកូនអត់ប្តីយ៉ាងនេះពិតមែន តែមហាជន អ្នកគាំទ្រមិនទាន់ជឿទេថា តារាស្រីរូបនេះអាចធ្វើបានឡើយទេព្រោះថា កន្លងមកនាងបានភ្ជាប់ពាក្យរួចហើយជាមួយតារាសម្តែងសង្ហាលោក ឆឹម សក្កដា ពោលគឺត្រៀមចាំតែថ្ងៃចូលរោងការប៉ុណ្ណោះ។
កំពូលតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា បានបង្ហោះខ្លឹមសារខ្លីភ្ជាប់ជាមួយអត្ថន័យថា”ខ្ញុំចង់បានbaby តែអត់ចង់បានប្តី យកប្តីនាំតែរវល់ខួរក្បាល“។ ការលើកឡើងរបស់អ្នកនាងពេជ្រ សោភា នេះស្របពេល វ៉ាង ស្រីណូ បានចេញមុខសារភាពមានផ្ទៃពោះ ៨ខែ ដោយអត់ស្វាមីពោល គឺតាមបែបវិទ្យាសាស្ត្រ (ចាក់មេជីវិត)។

កត់សម្គាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង ពេជ្រ សោភា គឺជារឿងៗគេតែងឃើញនាងបង្ហោះខ្លឹមសារហាក់កំពុងជួបបញ្ហាវិបត្តិផ្លូវចិត្តធ្វើឲ្យអ្នកគាំទ្រមួយចំនួនដាក់ការសង្ស័យលើការប្រះឆាស្នេហ៍ជាមួយគូដណ្តឹងគឺ លោក ឆឹម សក្កដា។ ប៉ុន្តែថ្វីត្បិតតែបែបនេះ អ្នកគាំទ្រជាច្រើនយល់ថា ស្នេហារវាងអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា នៅមានភាពរឹងមាំគ្រាន់តែមិនទាន់ដល់ពេលវេលាចូលរោងការ។

ដោយឡែករម្លឹករឿង វ៉ាង ស្រីណូ មានផ្ទៃពោះអត់ប្តីត្រូវនាងបញ្ជាក់ថា ចម្លើយគឺនាងមានផ្ទៃពោះមែននាងអត់មានប្តីទេ នាងនៅតែជាស៊ីងហ្គលដដែលឥឡូវនាងជាស៊ីងហ្គលមាំមី ដូចនាងបានប្រាប់អ៊ីចឹង គឺ នាងយកកូនតាមបែបវិទ្យាសាស្ត្រ(ចាក់មេជីវិត) ពេលនេះអាយុផ្ទៃពោះ ៨ខែ ហើយចាប់ផ្តើមមានគ៌រតាំងពីខែមករា មក។នាងបន្តថា កូនក្នុងផ្ទៃជាកូនស្រី និងត្រូវសម្រាលខែ ៩ខាងមុខនេះ ដូចគម្រោងដែលនាងធ្លាប់ប្រាប់ថា ចង់បានកូនស្រីឆ្នាំរោង ឥឡូវបានសម្រេចហើយ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?