ជីវិតកម្សាន្ដ
ផលិតកម្ម ៤ នាំមុខគេនៅកូរ៉េខាងត្បូង កើបប្រាក់ចំណេញរាប់លានដុល្លារ ពីវិស័យ K pop
នៅក្នុងឆ្នាំ២០២៤នៃត្រីមាសទី ២ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Allkpop បានគូសបញ្ចាក់អំពីហិរញ្ញវត្ថុផ្សេងៗគ្នារបស់ក្រុមហ៊ុនកម្សាន្តធំ៤ ដែលស្ថិតនៅក្នុងឧស្សាហកម្ម K-pop មានដូចជា HYBE, SM , JYP និង YG ។
ទីភ្នាក់ងារ HYBE ដែលជាផលិតកម្មយក្សដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង និងជាទ្រនំដ៏កក់ក្ដៅរបស់ក្រុម BTS និង SEVENTEEN បានរាយការណ៍ពីប្រាក់ចំណេញប្រតិបត្តិការដ៏គួរឲ្យចាប់អារម្មណ៍ចំនួន ៥០.៩ ពាន់លានវ៉ុន ស្មើនឹង ៣៧ លានដុល្លារ លើប្រាក់ចំណូល ៦៤០.៥ ពាន់លានវ៉ុន ស្មើនឹង ៤៦៥ លានដុល្លារ ។
សម្រាប់ SM Entertainment ដែលត្រូវគេស្គាល់ថាបានដឹកនាំសកម្មភាពដ៏មានឥទ្ធិពលដូចជាក្រុម EXO, NCT និង aespa បានប្រកាសប្រាក់ចំណេញប្រតិបត្តិការចំនួន ៣១.៨ ពាន់លានវ៉ុន ស្មើនឹង ២៣.១ លានដុល្លារ លើប្រាក់ចំណូល ២៤៤.១ ពាន់លានវ៉ុនស្មើនឹង ១៧៧ លានដុល្លារ។
ចំណែកឯ JYP ក៏ជាផលិតកម្មឈានមុខគេក្នុងប្រទេស មិនខុសពីផលិតកម្ម២ខាងលើនោះទេ។ ទីភ្នាក់ងារនេះមានក្រុមពេញនិយមដូចជា TWICE, Stray Kids និង ITZY បានកត់ត្រាប្រាក់ចំណេញប្រតិបត្តិការចំនួន ២០ ពាន់លានវ៉ុន ស្មើនឹង ១៤.៥ លានដុល្លារ លើប្រាក់ចំណូល ៩៦.៨ ពាន់លានវ៉ុន ស្មើនឹង ៧០.៣៥ លានដុល្លារ ។
ដោយឡែក ងាកមកកាន់ YG Entertainment ឯណោះក៏មិនធម្មតាដែរ។ ស្លាកនេះត្រូវគេដឹងថា នៅពីក្រោយ ក្រុម BABYMONSTER ក៏បានរាយការណ៍ពីប្រាក់ចំណេញប្រតិបត្តិការ ៣០០លានវ៉ុន ស្មើនឹង ២១ម៉ឺន៨ពាន់ដុល្លារ លើប្រាក់ចំណូល ១០១.៧ ពាន់លានវ៉ុន ស្មើនឹង ៧៣.៩លានដុល្លារ ។
ថ្វីដ្បិតតែក្នុងចំណោមក្រុមហ៊ុនកម្សាន្ត៤ខាងលើនេះ ទទួលបានប្រាក់ចំណេញក៏មែនពិត ប៉ុន្តែក្នុងនោះទស្សនិកជនក្នុងប្រទេសកូរ៉េសុទ្ធតែដឹងហើយថា ទីភ្នាក់ងារខ្លះកំពុងរងនូវរឿងអាស្រូវកេរ្តិ៍ឈ្មោះ និងឈានដល់ការផ្ដឹងផ្ដល់គ្នាពុំទាន់ដាច់ស្រេចនូវឡើយទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ផលិតកម្មទាំងនោះក៏បានសម្រេចដោះដូរ ដោយការផ្ទេរឈ្មោះនាយកប្រតិបិត្តជំនួស ព្រមទាំងព្យាយាមលក់ភាគហ៊ុនខ្លះៗ ដើម្បីស្វែងរកប្រាក់ចំណេញផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រំលងត្រឹម២ថ្ងៃ មេ Big Hit និង Suga មានរឿងអាស្រូវព្រមគ្នា ហាក់បង្កើនកម្ដៅរិះគន់ពីទស្សនិកជន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


