ជីវិតកម្សាន្ដ
KBS កូរ៉េទាមទារ Real Madrid ទទួលខុសត្រូវនិងសុំទោស ដែលលុបចោលការប្រគំតន្ត្រីមិនប្រាប់មុន
ក្រុមការងារដែលនៅពីក្រោយកម្មវិធីតន្ត្រីដ៏ពេញនិយមរបស់ KBS Music Bank បានសម្តែងការមិនពេញចិត្តជាសាធារណៈ ចំពោះការលុបចោលប្រគំតន្ត្រីរបស់ពួកគេភ្លាមៗដោយគ្មានការជូនដំណឹង នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ហើយអំពាវនាវឲ្យសុំទោសពីក្រុម Real Madrid CF ។
យោងតាមការចុះផ្សាយពី koreatimes បញ្ចាក់ថា ក្រុមនេះបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃសុក្រ ទាក់ទងនឹងការសម្រេចចិត្តឯកតោភាគីរបស់ Real Madrid ក្នុងការលុបចោលការប្រគំតន្ត្រីនៅកីឡដ្ឋាន Santiago Bernabéu ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែតុលា។ ការលុបចោលនេះ គឺដោយសារតែការត្អូញត្អែរពីអ្នកស្រុកដែលរស់នៅក្បែរកីឡដ្ឋាន នាំឲ្យមានការផ្អាករាល់ព្រឹត្តិការណ៍តន្ត្រី រហូតដល់ខែមីនាឆ្នាំក្រោយ នេះបើយោងតាមរដ្ឋបាលកីឡដ្ឋានបានបញ្ចាក់យ៉ាងដូច្នោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Music Bank បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការលុបចោលការប្រគំតន្ត្រីដោយក្រុម Real Madrid ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនអាចទទួលយកការសម្រេចចិត្តដែលធ្វើឡើងដោយបំពាន គ្មានការពិគ្រោះយោបល់ជាមុនណាមួយឡើយ។ ទន្ទឹមនឹងនោះ អ្នកគាំទ្ររាប់ពាន់នាក់ដែលបានទិញសំបុត្រចូលរួមព្រឹត្តិការណ៍ បានប្រមូលផ្តុំគ្នាតាមអនឡាញដើម្បីទាមទារឲ្យការប្រគុំតន្ត្រីបន្តដូចការគ្រោងទុក។
មិនត្រឹមប៉ុណ្ណឹងទេ KBS បាននិយាយថា “យើងទាមទារឲ្យមានការពន្យល់ជាផ្លូវការ និងការសុំទោសពី Real Madrid ជាពិសេសទទួលខុសត្រូវផ្នែកសីលធម៌ និងហិរញ្ញវត្ថុពេញលេញចំពោះការបាត់បង់ដែលទទួលរងដោយអ្នកគាំទ្រ K-pop និងសិល្បករដែលបានចំណាយពេលវេលានិងថវិកាយ៉ាងច្រើនដើម្បីចូលរួមការប្រគំតន្ត្រី។
សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ទៀតថា Real Madrid ត្រូវតែទទួលខុសត្រូវចំពោះការខូចខាតដែលបង្កឡើងចំពោះមុខម៉ាកយីហោ Music Bank World Tour ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ជាមួយនឹងក្តីស្រឡាញ់ និងការខិតខំប្រឹងប្រែងរបស់អ្នកគាំទ្រ K-pop ទូទាំងពិភពលោក។
ក្រុមហ៊ុន KBS បានបញ្ចាក់យ៉ាងច្បាស់ៗដោយពណ៌នាថា នេះគឺជាសកម្មភាពអយុត្តិធម៌ក្រុមការងារទាំងអស់ និងការខកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ K-pop ជាង ៣ ៣០០០នាក់មកពី ៨៧ ប្រទេសដែលបានទិញសំបុត្រសម្រាប់ព្រឹត្តិការណ៍នេះ។ ក្រុម Music Bank ក៏បានអំពាវនាវឲ្យមានការគាំទ្រក្នុងការកំណត់ការប្រគំតន្ត្រីឡើងវិញ និងបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការពិភាក្សាអំពីសំណើណាមួយពីអាជ្ញាធរ Madrid និងកីឡដ្ឋាន Bernabeu ហើយសន្យាថាខ្លួនហ៊ានធានានឹងដាក់វិធានការជាមួយអ្នករៀបចំក្នុងតំបន់ដើម្បីការពារការតវ៉ាបន្ថែមទៀតពីអ្នករស់នៅក្បែរកន្លែងប្រគំតន្ត្រី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie ត្រូវរិះគន់ព្រាតថាអាក្រក់ជ្រុលពេក ក្រោយបញ្ចេញរូបភាពស៊ិចស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


