ជីវិតកម្សាន្ដ
Jennie ត្រូវរិះគន់ព្រាតថាអាក្រក់ជ្រុលពេក ក្រោយបញ្ចេញរូបភាពស៊ិចស៊ី
រូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងកូរ៉េ Jennie ត្រូវបានចេញផ្សាយដោយ Harper’s Bazaar កាលថ្ងៃទី ១៩ ខែកញ្ញា ក្នុងពេលដែលសមាជិកក្រុម Blackpink បានបង្ហាញផ្នែកថ្មីសម្រាប់ខ្លួននាងជាមួយនឹងសម្លៀកបំពាក់ និងស្ទីលប្លែកៗជាច្រើន ប៉ុន្តែបែរជាទទួលនូវការរីះគន់យ៉ាងខ្លាំង ពីបណ្ដាញអ៉ិនធើណេតទៅវិញ។

មិនត្រឹមតែប៉ុណ្ណឹងទេ តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះបានបង្ហាញនូវស្ទីលកាត់សក់ខ្លីដ៏គួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងសម្លៀកបំពាក់បែបសិចស៊ីខុសប្លែកពីស្តីលមុនៗ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈដែលអ្នកគាំទ្រអន្តរជាតិចូលចិត្តការថតរូបមានលក្ខណៈបែបនេះ ប៉ុន្តែងាកទៅកាន់អ្នកលេងអ៊ីនធឺណេតកូរ៉េ ពួកគេមិនមានប្រតិកម្មវិជ្ជមានដូចលោកខាងលិចទេ។
មហជនដែលបានទស្សនានូវរូបភាពជាច្រើនរបស់ Jennie បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងមិនជឿថានាងហ៊ានបញ្ចេញរូបភាពសិចស៊ីមួយទំហឹងអួតភ្នែកសាធារណជន។ ជាមួយគ្នានោះដែរ មនុស្សជាច្រើនបានរិះគន់ពីធម្មជាតិនៃសម្លៀកបំពាក់សិចស៊ីរបស់នាង ភាគច្រើនបានរិះគន់អ្នកថតរូបនិងគំនិតនៃរូបភាព ដោយជឿថាពួកគេមិនបានធ្វើឲ្យ Jennie មើលទៅស្អាតទេ។ អ្នកខ្លះថែមទាំងបានអះអាងថា អ្នកថតរូបនោះបានព្យាយាមធ្វើឲ្យតារាស្រី Kpop មើលទៅកាន់តែអាក្រក់លើសមុនទៀត។
លើសពីនេះ អ្នកខ្លះព្រលះនាងថា ទីមួយមើលទៅដូចជាពាក់អាវទ្រនាប់តូចខ្លាំងពេក ហើយអ្នកថតរូបអមដោយសម្លៀកបំពាក់គឺមិនស៊ីគ្នាទាល់តែសោះ។ ចំណែកសំលៀកបំពាក់វិញគឺបង្ហាញជ្រុលពេក ហើយមានអារម្មណ៍ថា អ្នកថតរូបពីតជាមានចេតនាជ្រើសរើសការថតដែលអាក្រក់ជាងមុន ឲ្យនាងមើលទៅគ្មានទាក់ភ្នែកអ្នកទស្សនាសូម្បីតែសន្លឹកណាមួយ៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្ដែងតែមួយរឿងសោះ ប្រេនធំៗក្នុងប្រទេសកូរ៉េរត់រក Kim Ji-won ព្រមគ្នា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


