Connect with us

ជីវិតកម្សាន្ដ

បុរសសង្ហាកាន់មកុដ Miss Cosmo នៅវៀតណាម​ មានប្រវត្តិអប់រំខ្ពស់ ក៏ជាសិស្សពូកែលំដាប់ប្រទេស

បានផុស

នៅ

កម្មវីធីប្រកួតបវរកញ្ញា Miss Cosmo ឆ្នាំ២០២៤ ដែលប្រព្រឹត្តធ្វើឡើងលើទឹកដីប្រទេសវៀតណាមបានបញ្ចប់កាលពីរាត្រីថ្ងៃទី ០៥​ ខែតុលា​​ និងបានរកឃើញម្ចាស់មកុដគឺនាង Ketut Permata Juliastrid មកពីប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែទស្សនិកជនដែលតាមដានកម្មវិធីប្រកួតសម្រស់មួយនេះ​​ ហាក់ចាប់អារម្មណ៍ខ្លាំងនឹងបុរសសង្ហាមាឌធំ កាន់មកុដគ្រងលើបវរកញ្ញាដែលទទួលជយលាភី។

តើបុរសមុខស្រទន់ដែលក្នុងដៃមានកាន់មកុដបវរកញ្ញា Miss Cosmo 2024 រូបនោះជានរណា? ម្ដេចក៏លោកហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងអ្នកទស្សនាកម្មវិធីទូទាំងពិភពលោក?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Traần Việt Bảo Hoàng កើតនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ១៩៩១ នៅទីក្រុង Nha Trang ប្រទេសវៀតណាម គឺជាបុគ្គលលេចធ្លោម្នាក់នៅក្នុងឧស្សាហកម្មកម្មវិធីប្រកួតសម្រស់ ដែលបានក្លាយជា CEO វ័យក្មេង ដ៏មានទេពកោសល្យមានអ្នកគាំទ្រជាច្រើនលើសលប់មិនខុសពីបវកញ្ញាឡើយ។

បុរស​វ័យ៣៣ឆ្នាំរូបនេះ ចាប់ផ្ដើមអាជីពជាមួយនឹងការងារជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ដើម្បីទទួលបានបទពិសោធន៍ និងជួយខ្លួនឯងផ្នែកហិរញ្ញវត្ថុ។ ប៉ុន្មានឆ្នាំមកនេះ គាត់បានក្លាយជាតួអង្គសំខាន់ក្នុងភាពជោគជ័យរបស់រាជនីសម្រស់វៀតណាមនៅលើឆាកអន្តរជាតិ ជាពិសេសមហាជនក៏តែងតែឃើញលោកបង្ហាញមុខក្នុងដំណើរអមដំណើរបវកញ្ញាវៀតណាមទៅប្រកួតលើឆាក។ ហេតុនេះហើយ ​ទើប​លោកទទួលបាននូវ​រហស្សនាម​ថា ​«​ឧកញ៉ាបវរកញ្ញា»។

ជាកត្តាសំខាន់នៅពីក្រោយភាពជោគជ័យរបស់បវរកញ្ញាចក្រវាលវៀតណាមជាច្រើនរដូវកាល នាយកប្រតិបត្តិ Tran Viet Bao Hoang បានក្លាយជាឈ្មោះដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រសម្រស់ មិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានទស្សនិកជនវ័យក្មេងជាច្រើនផងដែរ។ បច្ចុប្បន្នគាត់គឺជានាយកប្រតិបត្តិនៃ Unicorp (ម្ចាស់កម្មសិទ្ធិបញ្ញា Miss Universe Vietnam) និង Unimedia Agency ក៏ដូចជាអ្នករៀបចំរង Miss Universe Vietnam ផងដែរ។ លើសពីនេះលោកក៏ជាម្ចាស់ហាងកាហ្វេ និងភោជនីយដ្ឋាននៅ Da Lat ដែលមានភ្ញៀវជាច្រើនសម្រុកទៅគាំទ្រយ៉ាងគគ្រឹកគគ្រេង។

យ៉ាងណាក៏ដោយ មុន​ពេល​ទទួល​បាន​ជោគជ័យ​ជា​នាយក​ប្រតិបត្តិ បុរសសង្ហារូបនេះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​បរទេស​ទីក្រុង​ហូជីមិញ។ ពេលកំពុងសិក្សានៅសាលា គាត់បានចូលរួមក្នុងការប្រកួតសិក្សាជាប្រចាំ ហើយទទួលបានសមិទ្ធិផលឆ្នើមជាច្រើនដូចជា៖ រង្វាន់ទីបីក្នុងការប្រកួតប្រជែងស្រាវជ្រាវវិទ្យាសាស្ត្ររបស់សិស្សក្នុងឆ្នាំ ២០១១; ជ័យលាភីលេខមួយក្នុងការប្រកួត PR Concept របស់វៀតណាមឆ្នាំ២០១២ ព្រមទាំងជាប់ជាជើងឯកសិស្សពូកែឆ្នាំ២០១២។

ចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីការសិក្សាកាលពីគាត់នៅជានិស្សិត ដោយបាននិយាយថាគាត់កម្របានជាប់ចំណាត់ថ្នាក់លេខ២ណាស់ លើកលែងតែការបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ​ និងទៅសាលារៀនដោយទទួលបានអាហារូបករណ៍។ លោកតែងតែងចាត់ទុកការសិក្សា ធ្វើកិច្ចការផ្ទះ និងអានសៀវភៅ ប្រៀបដូចជាចំណង់ចំណូលចិត្តដើម្បីសម្លាប់ពេលវេលា។

ទោះបីជាបែបនេះក្ដី ក៏នៅតែមានមនុស្សតិចណាស់ដែលដឹងថា CEO វ័យក្មេង គឺជាអ្នកដែលបង្កើតយុទ្ធសាស្រ្តសម្រាប់រាជិនីសម្រស់ក្នុងការអភិវឌ្ឍន៍សមត្ថភាព។ គាត់មានទំនួលខុសត្រូវក្នុងការរៀបចំផែនការការប្រកួតប្រចាំឆ្នាំ ស្វែងរកគំនិតថ្មីៗ ស្វែងរកការឧបត្ថម្ភ គ្រប់គ្រងរឿងជាបន្តបន្ទាប់ទាក់ទងនឹងការប្រកួតប្រជែង និងបេក្ខនារីនីមួយៗ ចាប់ពីពេលដែលពួកគេក្លាយជាបេក្ខនារីជាផ្លូវការ រហូតដល់ពួកគេគ្រងដំណែង និងផុតអាណត្តិ។

មិនត្រឹមតែប៉ុណ្ណឹងទេ ជាមួយនឹងទេពកោសល្យ វាគ្មានអ្វីចម្លែកទេដែល CEO វ័យក្មេងរូបនេះមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុនិងជាម្ចាស់ជីវិតដ៏សម្បូរបែប។ យោងតាមប្រភពបានឲ្យដឹងថា បច្ចប្បន្នលោកកំពុងស្នាក់នៅក្នុងផ្ទះល្វែងដ៏ប្រណិតមួយក្នុងសង្កាត់២ នៃទីក្រុងហូជីមិញ។ លោកក៏ជាគំរូសម្រាប់ស្ត្រីជាច្រើន ក្រោមហេតុផលចម្បងគឺរូបរាងនិងរចនាប័ទ្មឆើតឆាយផ្ទាល់ខ្លួន។ ដោយ​សារ​តែ​ការងារ​ ​គាត់​តែង​តែ​លេច​មុខក្នុងភាពស្រស់សង្ហា ហើយសូម្បី​តែ​ម៉ូដ​សំលៀកបំពាក់​ធម្មតា​របស់ CEO វ័យ​ក្មេង ​ក៏​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​សរសើរ​គាត់​ដែរ។ ជារឿយៗគាត់ជ្រើសរើសឈុតសាមញ្ញ ប៉ុន្តែនៅតែប្លែក និងទាន់សម័យបំផុត។ សម្រស់របស់គាត់ក៏ត្រូវគេកោតសរសើររាប់តាំង​ពី​រាង​កាយ កម្ពស់ ទម្ងន់ រហូត​ដល់​ទម្រង់​មុខ​សង្ហា សុទ្ធ​តែ​ត្រូវ​តាម​ស្តង់ដារ​នៃ​ការ​ក្លាយ​ជាបុរស​សង្ហា៕

រូបភាពពីហ្វេសបុក Miss Cosmo
រូបភាពពីហ្វេសបុក លោក Traần Việt Bảo Hoàng

រូបភាពពីហ្វេសបុក លោក Traần Việt Bảo Hoàng

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jimmy និង ទេព បូព្រឹក្ស រួមទាំងក្រុមការងារ ទៅគាំទ្របវរកញ្ញាតំណាងកម្ពុជា ដល់វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

ព័ត៌មានជាតិ៧ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម