ជីវិតកម្សាន្ដ
Han So Hee ដាក់គណនី IG ឯកជន ក្រោយមហាជនជេរស្ដីខ្លាំងពេក រឿងក្លាយជាជនទី៣
តារាសម្តែង Han So Hee បានផ្លាស់ប្តូរការកំណត់ Instagram ផ្ទាល់ខ្លួនរបស់នាងពីសាធារណៈទៅឯកជន នៅថ្ងៃនេះតែម្ដង បន្ទាប់ពីទស្សនិកជនជាច្រើនបានជេរស្ដីមកលើរូបនាងបង្ហាញពីការមិនពេញចិត្តថា តារាស្រីរូបនេះជាជនទី៣ជ្រៀតជ្រែកក្ដីស្រលាញ់អ្នកដទៃ។
បន្ទាប់ពីការបញ្ជាក់អំពីទំនាក់ទំនងរបស់នាងជាមួយ Ryu Jun Yeol ជាសាធារណៈរួចមក Han So Hee បានជ្រើសរើសភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រតាមរយៈប្លក់របស់នាង ដោយឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ពួកគេ ខណៈដែលអ្នកនិយមលេងអ៊ីនធឺណេតបានជំទាស់ថា តើទំនាក់ទំនងរបស់នាងអាចត្រួតលើគ្នាក្នុងលក្ខណៈខ្លះជាមួយទំនាក់ទំនងរបស់ Ryu Jun Yeol ជាមួយ Hyeri ដែរឬអត់ នោះ Han So Hee បានបដិសេធការអះអាងបែបនេះ ហើយបានការពារខ្លួននាងយ៉ាងម៉ឺងម៉ាត់ថា មិនមានការផ្លាស់ប្តូរពីទំនាក់ទំនងពីមុនរបស់គាត់ទេ។

ចំពេលមានភាពចម្រូងចម្រាសជាបន្តបន្ទាប់ Han So Hee ដែលមានអ្នកតាមដានជាង ១៧.៧ លាននាក់ បានបង្កើតគណនី Instagram របស់នាងជាឯកជន។ រហូតមកដល់ពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញមុខជាសាធារណៈនៅលើវេទិការ សូម្បីតែពេលចាប់ផ្តើមមានពាក្យចចាមអារ៉ាមថាទាក់ទងគ្នាក៏ដោយ។
ថ្វីបើយ៉ាងនេះក្ដី ប៉ុន្មានថ្ងៃនេះបន្ទាប់ពីនាងបានបង្ហាញក្ដីស្រលាញ់លើ Ryu Jun Yeol មហាជនជាច្រើនហាក់មិនពេញចិត្តនឹងរូបនាងទាល់តែសោះ។ មូលហេតុច្បងដែលមិនសូវមានអ្នកពេញចិត្ត ហើយថែមទាំងបញ្ចេញមតិមិនល្អគឺដោយសារតែមុនពេលទម្លាយស្ថានភាពស្នេហាផ្ទាល់ខ្លួន Han So Hee បាននិយាយយ៉ាងម៉ឺងម៉ាត់ក្នុនន័យតបតទៅកាន់អតីតសង្សាររបស់ Jun Yeol គឺ Hyeri ថា នាងមិនយករបស់សល់ដែលគេ ហើយក៏មិនយករបស់ដែលមានម្ចាស់រួចដែរ។

តាមរយៈចម្លើយតបស់នាងបានធ្វើឲ្យអ្នកគាំទ្ររួមទាំងទស្សនិកជនដែលកំពុងតាមដានរឿងស្នេហារបស់នាងហាក់មានទំនុកនិងជឿថា Han So Hee ពិតជាមនុស្សស្រីល្អមិនលេងល្បែងស្នេហាជ្រៀតជ្រែកក្ដីស្រលាញ់របស់អ្នកដទៃនោះទេ។ ប៉ុន្តែក្រោយមក នាងស្រាប់តែបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថាពិតជាមានទំនាក់ទំនងជាមួយ Jun Yeol ជាយូរណាស់មកហើយ តែមិនមែនមុន Jun Yeol និង Hyeri នៅជាជាសង្សារគ្នាទេ។
យ៉ាងណាមិញ បើទោះជានាងប្រកែកតវ៉ាយ៉ាងណា មកទល់ពេលនេះមហាជនជាច្រើននៅតែគ្មានជំនឿចិត្តនឹងរូបនាងដូចមុន ខណៈអ្នកខ្លះបានចោទសួរទៅកាន់រូបនាងបែបប្រមាថកាតទាន ទើបធ្វើឲ្យ Han So Hee ទ្រាំលែងបាន ហើយសម្រេចបិទគណនី Instagram ជាលក្ខណៈឯកជនតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Dispatch បង្ហាញព័ស្តុតាងថា So Hee និង Jun Yeol ពិតជាជួបគ្នាពេលនៅ Hawaii មែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


