ជីវិតកម្សាន្ដ
គួច ខេវិន ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយៗ ត្រូវចេះសន្សំទ្រព្យទុកសម្រាប់អនាគត ឬពេលមានជំងឺ
ផលិតករកម្មវិធីកម្សាន្តជើងចាស់លោក គួច ខេវិន បានបំផុសនិងផ្តាំផ្ញើដល់សិល្បករសិល្បការិនីជំនាន់ក្រោយៗ ត្រូវចេះសន្សំទ្រព្យសម្បត្តិដោយគុណធម៌ទុកសម្រាប់អនាគត ឬពេលមានជំងឺ ដើម្បីមានលទ្ធភាពព្យាបាលខ្លួនឯង។

ការលើកឡើងរបស់លោកគួច ខេវិន នេះ គឺដោយសង្កេតឃើញថា កន្លងមកមានសិល្បករសិល្បការិនីខ្មែរមួយចំនួនបានជួបការខ្វះខាតនៅក្នុងជីវភាពប្រចាំថ្ងៃ ដែលជាហេតុនាំឲ្យមានផលលំបាកសម្រាប់ខ្លួនឯង នៅពេលធ្លាក់ខ្លួនឈឺ ឬថ្ងៃអនាគត។ តួយ៉ាងដូចតារាកំប្លែងនាយ តាក់ស៊ី អំឡុងពេលធ្លាក់ខ្លួនឈឺ នាយគឺមានការខ្វះខាតថវិកាសម្រាប់ព្យាបាលជំងឺនិងការចំណាយផ្សេងៗជាដើម។

ក្នុងនាមរៀមច្បងនិងជាអ្នកសិល្ប:ជើងចាស់មួយរូប លោក គួច ខេវិន បានលើកជាគំនិតថា សូមផ្តាំផ្ញើដល់ប្អូនៗក្មួយៗសិល្បករសិល្បការិនីជំនាន់ក្រោយៗ ត្រូវចេះសន្សំទ្រព្យសម្បត្តិដែលរកបានប្រកបដោយសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់អនាគតរឹងមាំរបស់ខ្លួនផង។
តាមរយ:ការលើកឡើងខាងលើនេះ អាចជាសាដាស់តឿនស្មារតីសម្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ក្នុងការរៀបចំអនាគត ទន្ទឹមនឹងការខិតខំរកប្រាក់ ក៏ត្រូវសន្សំទ្រព្យសម្បត្តិដើម្បីមានជីវិតប្រសើរផងដែរ។
គួរបញ្ជាក់ថា លោក គួច ខេវិន ធ្លាប់បានដឹកនាំនិងគ្រប់គ្រងកម្មវិធីសិល្បៈរយៈពេលជាង ២០ឆ្នាំ មកហើយដែលក្នុងនោះកម្មវិធីដែលលោកផលិតចេញមកសុទ្ធតែបង្កប់ទៅដោយខ្លឹមសារអប់រំ បង្ហាញពីប្រពៃណីខ្មែរ និងអភិរក្សពីភាសាជាតិជាដើម៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


