Connect with us

ជីវិតកម្សាន្ដ

ពិធី​ការិនី ថន លក្ខិណា បញ្ជាក់ប្រាប់​ពី​សុខភាព​ក្រោយ​តេស្ត​កូ​វីដ​-១៩

បានផុស

នៅ

តារា​សម្តែង​និង​ពិធី​ការិនីទូរទស្សន៍​ហង្ស​មាស ថន លក្ខិណា ក្រោយពេល​សង្ស័យ​ហើយ​ទៅធ្វើ​តេស្ត​សំណាក​ដើម្បី​រក​ជំងឺ​កូ​វីដ​-១៩​នោះ​ឃើញថា​​ជាលទ្ធ​ផល​លើក​ទី​១​ គឺ​អវិជ្ជមាន (Negative)​។​

ពិធី​ការិនី​កញ្ញា ថន លក្ខិណា បាន​បញ្ជាក់ថា ​បន្ទាប់​ពី​នាង​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩​លើក​ទី ១​រួចហើយ ពេលនេះ​បានទទួល​លទ្ធផល​ហើយ ​គឺ​អវិជ្ជមាន​(Negative)​រហូតមកដល់​ពេល​នេះ​កញ្ញា​មាន​សុខ​ភាពល្អ​ធម្មតា​ប៉ុន្តែ​នៅតែ​បន្តធ្វើ​​ច​ត្តា​ឡី​ស័ក​រហូត​គ្រប់​១៤​ថ្ងៃ​ និង​តាម​ដាន​សុខ​ភាព​រងចាំ​ធ្វើតេស្ត​លើក​ទី​២​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ថន លក្ខិណា បាន​និយាយ​បន្តទៀតថា ​សូម​អរគុណ​នូវ​រាល់​ពាក្យពេចន៍​ជូនពរ​និង​ការ​ព្រួយ​បារម្ភ​ចំពោះ​នាង​ខ្ញុំ​។​ សូម​ជូនពរ​បងប្អូន​ជួបតែ​សំណា​ង​ល្អ​និង​ជៀស​ផុតពី​ជំងឺ​កូ​វីដ-១៩​។ ​

សូម​ជម្រាប​ដែរ​ថា​គិត​មក​ត្រឹម​រសៀល​ថ្ងៃទី​១៤​ ខែមីនា​ឆ្នាំ​២០២១​គឺមាន​តារា​សិល្បៈ​របស់​ខ្មែរ​ដែល​ឆ្លង​ជំងឺ​កូ​វីដ-១៩​មាន​ចំនួន​១១​នាក់​ហើយ​ ​ខណៈអ្នកសិល្បៈទាំងនេះ​កំពុង​សម្រាក​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ជំនាញ​។​

យ៉ាងណាមិញ​បច្ចុប្បន្ន​ក្រៅ​តែ​អ្នក​ដែល​ឆ្លង​ទាំង​១១​រូបនេះ​ក៏មាន​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​មួយចំនួន​ទៀត​កំពុងតែ​តាម​ដាន​និង​ពិនិត្យ​សំណាក​ដើម្បី​តេស្ត​រក​ជំងឺ​កូ​វីដ​- ១៩​ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈ១៤​ថ្ងៃ​ផង​ដែរ​៕

អត្ថបទ ៖ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម