Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ បរិច្ចាគថវិកាចំនួន ៥ លានរៀល ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា

បានផុស

នៅ

សមាគម​សិល្បករ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត​ម៉េង បាន​បរិច្ចាគ​ថវិកា​ចំនួន ៥ ,០០០ ០០០ រៀល ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​តប​តាម​ការ​អំពាវនាវ​របស់​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធាន​កិត្តិយស នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​ជម្រាប​ថា តាមរយៈ​សារ​លិខិត​ជូនពរ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល គ​.​ស ២០២៥ លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធាន​កិត្តិយស នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​អំពាវនាវ​ឲ្យ​បន្ត​ចូលរួម​បរិច្ចាគ​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​នាំ​ភាព​ញញឹម​ដល់​ទារក និង​កុមារ​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា។

លោកជំទាវ​បណ្ឌិត បាន​អំពាវនាវ​ដូច្នេះ​ថា «​ដើម្បី​រួមគ្នា​បន្ត​រក្សា​និរន្តរភាព នៃ​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ខ្ញុំ​សូម​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ដល់ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុក​ម៉ែ​បងប្អូន និង កូនក្មួយ​ទាំងអស់ មេត្តា​បន្ត​ចូលរួម​បរិច្ចាគ​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​នាំ​ភាព​ញញឹម​ដល់​ទារក និង​កុមារ​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​»។

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុនី្ន ធ្លាប់​បាន​បញ្ជាក់​ថា មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​មួយឆ្នាំៗ ត្រូវការ​ចំណាយ​ជា​មធ្យម​ជាង ៤០ លាន​ដុល្លារ ដូច្នេះ​សូម​មេត្តា​បន្ត​ចូលរួម​បរិច្ចាគ ទោះជា​តិច​ក្តី ច្រើន​ក្តី តាម​លទ្ធភាព ក្នុង​ស្មារតី (​ខ្មែរ​ជួយ​ខ្មែរ​)៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៦ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រថយន្តស៊ីរ៉ែនបើកផ្លូវ ប្រើសម្រាប់តែក្បួនអមថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ផ្ទុះ​ឆេះ​​រោងចក្រ​​ផលិត​​សារធាតុ​«អាសេតូន» របស់​រុស្ស៊ី ខណៈអ៊ុយក្រែន​ត្រូវ​គេ​សង្ស័យ​វាយប្រហារនេះ​​

Sokha Hotels

ព័ត៌មានពេញនិយម