ព័ត៌មានជាតិ
សង្គ្រោះជីវិតប្រជាជនផង ការពារជាតិផង អគ្គបញ្ជាការ បរិច្ចាគថវិកាជាង២៧៥លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានដឹកនាំក្រុមការងារនៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកស្រី ប៉ែន សុបភា បានទទួលជួបសំណេះសំណាល និងទទួលថវិកាបរិច្ចាគប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ចំនួន ២៧៥ ៧៥៥ ០០០ រៀល ពីនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទតំណាងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចំពោះការបន្តគិតគូរ និងកៀរគរថវិកាបរិច្ចាគជាប្រចាំត្រីមាសនៃឆ្នាំនីមួយៗ ពីនាយទាហាន និងពលទាហាននៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាឱ្យអាចបន្តបេសកកម្មក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព មិនមានការរើសអើង និងប្រកបដោយប្រសិទ្ធភាព។

មូលនិធិគន្ធបុប្ផាឱ្យដឹងថា ក្រៅពីការបំពេញតួនាទីការពារទឹកដី និងប្រជាជន, អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ដោយបានចូលរួមជាប្រចាំត្រីមាសក្នុង១ឆ្នាំៗ។

មូលនិធិគន្ធបុប្ផាកម្ពុជាកម្ពុជា អះអាងថា ក្នុងអំឡុងការឈ្លានពានយ៉ាងកំរោលរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា, មានទារក, កុមារ និងស្រ្តីមានផ្ទៃពោះ មកពីគ្រួសារវីរកងកម្លាំងកម្ពុជា និងក្រុមគ្រួសារភៀសសឹក ទទួលបានការយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ដើម្បីចូលរួមក្នុងបេសកកម្មសង្គ្រោះជីវិតកុមារ និងស្ត្រីនៅកម្ពុជា សប្បុរសជនអាចចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


