Connect with us

ជីវិតកម្សាន្ដ

លី អ៉ីវ៉ា​ធី​ណា ហួសចិត្តក្រោយមានអ្នករិះគន់ថា ច្រៀងអត់ពិរោះ

បានផុស

នៅ

តារាចម្រៀង​កូនកាត់ចិន កញ្ញា លី អុីវ៉ាធីណា បាន​សម្តែង​ការ​ហួសចិត្តបន្ទាប់​ពី​មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់បានធ្វើការរិះគន់មកលើរូបនាងថា ច្រៀងអត់ពិរោះចាញ់ទាំងថៅកែហាងពេជ្រលោកស្រី ទ្រី ដាណា ទៀតផង។

លី អុីវ៉ាធីណា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងតូចច្រឡឹងកញ្ញា លី អុីវ៉ាធីណា គឺជាតារាចម្រៀងម្នាក់ ដែលមានជាប់សែស្រឡាយចិនរហូតនាងអាចប្រើប្រាស់ភាសាចិនបានយ៉ាងល្អទៀតផង។ កញ្ញា លី អ៊ីវ៉ាធីណា គិតមកដល់ពេលនេះ នាងបានចូលប្រឡូកក្នុងវិស័យសិល្ប:យូរឆ្នាំ មកហើយខណ:ទីផ្សាគាំទ្រនៅតែមានសន្ទុះដូចមុន។

ឆ្លើយតបទៅនឹងការរិះគន់ខាងលើតារាស្រីកញ្ញា លី អុីវ៉ាធីណា បាននិយាយថា”បងមិនដែរអួតខ្លួនឯងថាច្រៀងពិរោះនោះទេជាធម្មតាទេមនុស្សយើងមិនអាចល្អគ្រប់១០ទេមានគេស្រលាញ់និងស្អប់ជារឿងធម្មតា បងសង្ស័យតែអូនមិនដឹងផងថាបទ(you are my dream)ម្ទាស់ដើមជានរណាផងដឹង?។

ទន្ទឹមគ្នានេះដែរក៏មានការបញ្ចេញមតិដោយលើកទឹកចិត្តនឹងសរសើរកញ្ញា លី អ៊ីវ៉ាធីណា ថា គាត់ច្រៀងពិរោះប៉ុណ្ណឹងហើយថាមិនពិរោះទៀត fan តាំងពីថ្នាក់ទី៣ស្តាប់គាត់បទ បញ្ឈប់ត្រឹមនឹងផលិតកម្មស្ទឹងសង្កែរហូតដល់ឥឡូវស្រលាញ់គ្រប់បទ។

ចំណែកខ្លះទៀតលើកឡើងដែរថា កុំខ្វល់និងមនុស្សអ៊ីចឹង idol បើមនុស្សនិងល្អមែន មិនដែលដាក់ឈ្មោះអ៊ីចឹងទេ កុំគិតច្រើនកើតមកម្នាក់ឯងងាប់ទៅវិញក៏តែឯងដែរ idol កុំគិតទុកក្នុងចិត្តអី្វឃើញហើយញញឹមដើរចេញក្តីសុខបំផុត I love u idol ។

ដោយឡែកងៀកមកចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនវិញ តារាស្រី លី អ៊ីវ៉ាធីណា នៅមិនទាន់មានដំណឹងមានម្ចាស់បេះដូងនៅឡើយទេ ហើយនាងក៏មិនទាន់គិតរឿងគូស្រករអី្វដែរ ខណៈវ័យរបស់នាង ៤០ឆ្នាំ ហើយបច្ចុប្បន្នតារាស្រីរូបនេះ ក៏មមារញឹកខ្លាំងលើមុខជំនួញទាំងពីរហើយការងារសិល្បៈវិញក៏រវល់មិនចាញ់គ្នាប៉ុន្មានដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម