ជីវិតកម្សាន្ដ
តារាសម្តែង យូ ឌីស្កូ ប្រាប់បទពិសោធដ៏លំបាករបស់អ្នកខូចក្រលៀនឈានដល់ការលាងឈាម
បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវនៃការធ្លាក់ខ្លួនក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ (ខូចក្រលៀន) តារាសម្តែង យូ ឌីស្កូ បានចែករំលែកបទពិសោធដ៏លំបាកនៃជំងឺដ៏កាចសាហាវមួយនេះ ដោយលើកឡើងថា បើគ្មានលុយប្តូរប្រលៀននោះទេ អ្នកកើតជំងឺដ៏កាច់សាហាវនេះ គឺរស់គ្រាន់តែដើម្បីកំដរការស្លាប់តែប៉ុណ្ណោះ។

តាមរយ:កិច្ចសម្ភាសមួយលោក យូ ឌីស្កូ បានរៀប រាប់ថាឆ្លងកាត់បទពិសោធនេះថា លោកពិតជាលំបាកណាស់ ពិសេសអ្នកដែលជួបប្រទះជំងឺដ៏កាចសាហាវនេះច្បាស់ជាយល់។ លោកបន្តថា សម្រាប់ខ្លួនលោកមូលហេតុដែលខូចក្រលៀនអាចបណ្តាលមកពីការលេបថ្នាំផ្សះច្រើនក៏ថាបាន ព្រោះកំឡុងពេលនោះលោកឧស្សាហ៍កើតអាការ:ឡើងជាតិអាស៊ីត និងឈឺសន្លាក់ ទើបតម្រូវលេបថ្នាំបំបាត់ការឈឺចុកចាប់។
លោក យូ ឌីស្កូ និយាយទៀតថា ពេលដែលយើងលេបថ្នាំផ្សះច្រើនវាបណ្តាលឱ្យប៉ះពាល់ដល់តម្រងនោមរហូតជាតិថ្នាំចូលទៅវាយលុកដល់តម្រងនោមរបស់យើងដោយសារតែក្រលៀនច្រោះមិនល្អ។ ម្យ៉ាងទៀត សុខភាពលោកមិនសូវល្អផងនោះ ក៏បណ្តាលឱ្យទៅជាបែបនេះតែម្តង។
តារាសម្តែងលោក យូ ឌីស្កូ បញ្ជាប់ដែរថា ក្រោយដឹងថាខ្លួនខូចក្រលៀនគឺពេទ្យតម្រូវឱ្យលោកចូលលាងឈាមក្នុង១សប្តាហ៍ចំនួន២ទៅ៣ដង ព្រោះអ្នកដែលមានបញ្ហាខូចក្រលៀន គឺត្រូវលៀងឈាមឬបញ្ចូលគ្រាប់ឈាមក្រហមរហូត។ លោកថាទោះបីបានលៀងឈាមក៏ពិតមែន ប៉ុន្តែវាមិនអាចធ្វើឱ្យជំងឺថមថយ ឬប្រសើរដូចដើមវិញទេ គឺមានតែទៅមុខ តែបើយើងជ្រើសរើសការវះកាត់ប្តូរក្រលៀន គឺធ្វើឱ្យមានសុខភាពល្អអាចហូបអីបានធម្មតា និងប្រកបមុខរបរបានប្រសើរឡើងវិញ។
លោក យូ ឌីស្កូ និយាយទៀតថា “សម្រាប់អ្នកកើតជំងឺដ៏កាចសាហាវ(ខូចក្រលៀន) លាងឈាមនេះមិនខុសពីរស់ ដើម្បីកំដរការស្លាប់នោះទេ ព្រោះថាការលាងឈាមគ្មានអ្វីប្រសើរនោះទេ ដោយសារការធ្វើបែបនេះគ្រាន់តែដកជាតិពុលចេញពីក្នុងខ្លួនយើងក្នុង ១ថ្ងៃ ២ ទៅ៣គីឡូ សម្រាប់ការលាងឈាមម្តង ហើយបន្ទាប់ពីការលាងរួចនៅក្នុងខ្លួនយើងគឺខ្សោះអស់ជីវជាតិតែម្តង”។
គួររម្លឹកថាកាលពីប្រមាណ ៧ឆ្នាំមុនលោក យូឌីស្កូ បានធ្លាក់ខ្លួនឈឺជំងឺធ្ងន់ធ្ងរដោយបានដេកសម្រាកព្យាបាលអស់រយៈពេលជាច្រើនខែនៅកម្ពុជា។ ប៉ុន្តែកាលនោះលោកមិនជាសះស្បើយឡើយក្រោយមកលោក យូ ឌីស្កូ ក៏បានសម្រេចចិត្តទៅព្យាបាលបន្តនៅប្រទេសឥណ្ឌាដើម្បីធ្វើការព្យាបាលវះកាត់ប្ដូរក្រលៀនថ្មីរហូតទទួលបានជោគជ័យ។ ការទទួលបានជីវិតថ្មីឡើងវិញរបស់តារាប្រុសរូបនេះ បន្ទាប់បានការជួយឧត្ថមពីសប្បុសជននានា ជាពិសេសគឺការជួយឧបត្ថម្ភថ្លៃព្យាបាលពីសំណាក់សម្តេចតេ ជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន៕ អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


