Connect with us

ជីវិតកម្សាន្ដ

អ្នកសិល្បៈបង្ហាញការអាសូរដល់អ្នកនាង សួន ចន្ថា ដែលបាត់បង់ស្វាមី ត្បិតពុះពារច្រើនឆ្នាំដើម្បីរកប្រាក់ព្យាបាល

បានផុស

នៅ

សិល្បករ-សិល្បការិនីចាស់ក្មេងជាច្រើនបានសម្តែងក្តីរន្ធត់ចិត្ត បន្ទាប់ពីទទួលដំណឹងនៃមរណភាពស្វាមីរបស់តារាចម្រៀងជើងចាស់អ្នកស្រី សួន ចន្ថា កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ។

តាមរយ:ដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះដែរ សិល្បករសិល្បការិនីជាច្រើនបានបង្ហាញការចូលរួមរំលែកទុក្ខដ៏សោកសៅជាមួយក្រុមគ្រួសាររបស់តារាចម្រៀងអ្នកស្រី សួន ចន្ថា និងអាណិតអាសូរពេកក្រៃចំពោះតារចម្រៀងជើងចាស់រូបនេះ ដែលជាង ១២ឆ្នាំ ចាប់តាំងពីស្វាមីធ្លាក់ខ្លួនឈឺមក តែងពុះពារដើម្បីគ្រួសារតែម្នាក់ឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងការចាកចេញគ្មានថ្ងៃត្រឡប់របស់ស្វាមី ក្នុងនាមជាឧត្តមភរិយា បានត្រឹមពោលពាក្យយ៉ាងខ្លីទៅកាន់សពស្វាមីថា បងហត់នឿយពេកហើយ ដល់ពេលបងសម្រាក់ហើយ

តួយ៉ាងជាង ១០ឆ្នាំមកនេះ លើដំណើរជីវិតតស៊ូក្នុងនាមជាបង្គោលគ្រួសារ អ្នកស្រីបានដើរច្រៀងតាមកម្មវិធីតាមហាង ទោះយប់ថ្ងៃមិនខ្លាចនឿយហត់ ដើម្បីផ្គត់ផ្គង់គ្រួសារផង និងដើម្បីបានកម្រៃគ្រាន់នឹងគិតគូរថ្នាំសង្កូវប្តីចាកផុតពីជំងឺរួមរិតកាយផង។ ប៉ុន្តែជាអកុសល ដំណើរវេលាជាប្តីនិងភរិយា របស់អ្នកទាំងពីរ បានត្រឹមចំណុចនេះប៉ុណ្ណោះ។

តារាចម្រៀងជើងចាស់អ្នកស្រី សួន ចន្ថា កន្លងមកធ្លាប់បានទម្លាយប្រាប់ឲ្យដឹងយ៉ាងកម្សត់ថារាល់ថ្ងៃអ្នកស្រីខំធ្វើការងារនិងដើរច្រៀងតាមហាងពេលយប់គឺដើម្បីរកលុយព្យាបាលជំងឺប្តីដែលបានធ្លាក់ខ្លួនឈឺមានរយ:ពេលច្រើនឆ្នាំមកនេះ។អ្នកនាង សួនចន្ថា បានបញ្ជាក់ឲ្យដឹងដែរថា ស្វាមីរបស់គាត់គឺមានជំងឺទឹកនោមផ្អែមនិងលើសឈាម ដែលគិតមកដល់ពេលនេះបានធ្លាក់ខ្លួនឈឺមានរយ: ពេលជាង១២ឆ្នាំហើយ។

គួរជម្រាបថា អ្នកស្រី សួន ចន្ថា ដែលមានឈ្មោះពិត សុិន សុវណ្ណចន្ថា បានចាប់អាជីពសិល្បៈតាំងពីឆ្នាំ១៩៩៤ បន្ទាប់ពី ប្រឡងជាប់លេខ១ ក្នុងកម្មវិធីប្រលងចម្រៀងនៅបាត់ដំបង អំឡុងឆ្នាំ១៩៩១ ។ ឈានជើងចូលសិល្បៈភ្លាម តារាចម្រៀងជើងចាស់រូបនេះ ក៏ត្រូវបានគេស្គាល់និងល្បីឈ្មោះ ដោយសារតែផ្ទុះការគាំទ្រខ្លាំងជាមួយបទដំបូងបង្អស់របស់អ្នកស្រី គឺបទ “ចង្វាក់មីហ្គាឌិន” និងបានផ្លាស់ទ្រនំផលិតកម្មជាបន្តបន្ទាប់។ អំឡុងឆ្នាំ១៩៩៨ អ្នកស្រី ក៏សាងភាពល្បីលាញថែមទៀត និងមានការស្គាល់ តាមរយៈបទ “កាមទេពស្នេហ៍” ដែលជាស្នាដៃនិពន្ធរបស់លោក ហ្វៃ សំអាង ចម្រៀងដែលដាក់បញ្ចូលក្នុងភាពយន្តចាក់បញ្ចាំងលើប៉ុស្តិ៍ទូរទស្សន៍ TV3 ។

បើគិតមកដល់ពេលនេះ អ្នកស្រី សួន ​ចន្ថា ដែលគេស្គាល់ថាជាតារាស្រីជើងចាស់ល្បីឈ្មោះមួយរូប រួមជំនាន់នឹងអ្នក​ស្រី ហ៊ឹម ស៊ីវន ក៏ដូចជា​អ្នក​នាង ប៉ែន សុ​ផា​នី ជាដើម បានប្រឡូកសិល្បៈ ៣០ឆ្នាំហើយ។ មិនតែប៉ុណ្ណោះអ្វីដែលកត់សម្គាល់ អ្នកស្រីនៅតែមានទឹកដមសំឡេងពិរោះក្រអួនក្រអៅ បំពេរអារម្មណ៍អ្នកស្តាប់គ្រប់វ័យ។

ដោយឡែក បើនិយាយពីខ្សែជាជីវិតរបស់តារាជើងចាស់រូបនេះវិញ កន្លងមក ក៏ពុំធ្លាប់ត្អូញត្អែរពីខ្សែជីវិតដ៏លំបាកលំបិនរបស់ខ្លួននោះដែរ ក្រៅពីលើកទឹកចិត្តខ្លួនបន្តដំណើរទៅមុខ ក៏ដូចជាបង្ហាញក្តីអាណិតអាសូរ និងចិត្តស្រលាញ់ចំពោះស្វាមី៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២៦ វិនាទី មុន

អ្នកសិល្បៈបង្ហាញការអាសូរដល់អ្នកនាង សួន ចន្ថា ដែលបាត់បង់ស្វាមី ត្បិតពុះពារច្រើនឆ្នាំដើម្បីរកប្រាក់ព្យាបាល

ព័ត៌មានជាតិ៥ នាទីutes មុន

អូស្ត្រាលីកំពុងពិនិត្យលទ្ធភាពធ្វើសមយុទ្ធយោធាជាមួយកម្ពុជា

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្ដេចតេជោបញ្ជាក់ពីដំណើរទស្សនកិច្ចទៅឥណ្ឌូនេស៊ី និងទីម័រ ចំពេលមមាញឹកនឹងកម្មវិធីគ្រួសារ

សន្តិសុខសង្គម៤៧ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ក្រោយឆក់កាបូបនារីបរទេសម្នាក់ នៅខណ្ឌបឹងកេងកង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គួរឲ្យបារម្ភ! ថៃ រកឃើញមនុស្សឆ្លងជំងឺឈាមខ្មៅថែមទៀត ខណៈ ៦៣៨នាក់ ជាប់ពាក់ព័ន្ធនឹងប្រភពចម្លង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​បាតុករថៃ​ចេញ​តវ៉ា ខណៈ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ​​ជួប​ប្រជុំ​​​នៅ​បាងកក​

ឆាយ គឹមខឿន
ព័ត៌មានជាតិ២២ ម៉ោង មុន

សមត្ថកិច្ចចាត់ទុកការ​ចែកចាយ​លុយបង្កប់សារ​ប្រឆាំងរដ្ឋជាសកម្មភាព​បដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ការ​កំណត់​បេីក​ទ្រូង​ផ្លូវ​លើ​កំណាត់ផ្លូវជាតិលេខ​៧ ស្គន់-កំពង់ចាម គឺ​ត្រូវ​បាន​បញ្ចប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

AP៖ ថ្ងៃ​ខួប​កំណើតលោក ត្រាំ នឹង​មាន​ការ​ហែក្បួន​ព្យុហយាត្រា​ទាហាន​ ៦ ៦០០​នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

តម្លៃមាសអន្តរជាតិកើន​ឡើងថ្ងៃសុក្រនេះ ប៉ុន្តែរំពឹងធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍

Sokha Hotels

ព័ត៌មានពេញនិយម