ជីវិតកម្សាន្ដ
ទាយាទគ្រប់គ្រងមរតកស្នាដៃ កវីនិពន្ធ នូ ហាច នឹងប្រគល់វណ្ណកម្មស្នាដៃឪពុក ដល់សមាគមអ្នកនិពន្ធខ្មែរ បោះពុម្ពផ្សាយឡើងវិញ
គណៈនាយក និងគណៈកម្មការបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធខ្មែរ នឹងបោះពុម្ពផ្សាយរាល់វណ្ណកម្មរបស់ កវីនិពន្ធ នូ ហាច ឡើងវិញ ដោយរក្សាក្នុងរូបភាពដើមទាំងស្រុង ដើម្បីតម្កល់ច្បាប់ដើមសម្រាប់ការសិក្សាផ្នែកអក្សរសាស្ត្រអក្សរសិល្ប៍។ នេះបើតាមការប្រកាស របស់សមាគមអ្នកនិពន្ធខ្មែរ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបរវាងគណៈនាយក និងគណៈកម្មការបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធខ្មែរ ជាមួយលោក នូ វិរម្ម ទាយាទគ្រប់គ្រងមរតកវណ្ណកម្មស្នាដៃ កវី នូហាច កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ភាគីទាំងពីរបានពិភាក្សាគ្នា លើការរៀបរៀងលិខិតប្រគល់មរតកវណ្ណកម្ម កវីនិពន្ធ នូ ហាច ទាំងអស់ដល់សមាគមអ្នកនិពន្ធខ្មែរ ដែលធ្លាប់ទទួលសិទ្ធិបោះពុម្ពផ្សាយឡើងវិញ។
លោក នូ វិរម្ម បានទទួលយកសំណើ និងសម្រួលឱ្យសមាគមអ្នកនិពន្ធខ្មែរ បោះពុម្ពវណ្ណកម្មទាំងនោះ ក្នុងរូបភាពដើមទាំងស្រុង ដើម្បីតម្កល់ច្បាប់ដើមសម្រាប់ការសិក្សាផ្នែកអក្សរសាស្ត្រអក្សរសិល្ប៍។


គួរជម្រាបថា កន្លងមក សមាគមអ្នកនិពន្ធខ្មែរ បានបោះពុម្ពវណ្ណកម្មរបស់កវីនិពន្ធល្បីឈ្មោះរបស់កម្ពុជារូបនេះ រួមមាន៖១. រឿង ផ្កាស្រពោន ឆ្នាំ១៩៤៧, ១៩៤៨, ១៩៤៩។
២. រឿង មាលាដួងចិត្ត ឆ្នាំ១៩៧២។
៣. រឿង ត្រួយជីវិត ឆ្នាំ១៩៧៣។
៤. មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ១០ ទំព័រ៣៥៣ ដល់ ៣៥៦ ខែតុលា ឆ្នាំ១៩៥១។
៥. រឿងខ្លី កូនក្រក ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ៨ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ និង១៦។
៦. ដំណើរចេញទៅប្រទេសបារាំង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ ១៩៥២។
៧. ខ្ទីង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ ១១ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦។
៨. រឿង នារីជាទីស្នេហា ឆ្នាំ១៩៥៣។
៩. លាវ័ណ្យ និង រវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ ១៩៥៥ បោះពុម្ពភាគ២។
១០. រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប ដកស្រង់ពីទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ លេខ ១0 ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១។
១១. ថូបែក កាព្យបែបបារាំង លោកនូ ហាចដកស្រង់ពីទស្សនាវដ្តីនារីលេខ១៣ ខែមករា ឆ្នាំ១៩៥២ ទំព័រ១១។




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


